ក្រសួង​ថា ទិន្នផល​នេសាទ​ឆ្នាំនេះ កើនឡើង​ជាង​ឆ្នាំមុន​

127

​ក្រសួងកសិកម្ម​ឲ្យ​ដឹងថា​សម្រាប់​រដូវ​ត្រី​ចុះ​ឆ្នាំនេះ​ទិន្នផល​នេសាទ​មានការ​កើនឡើង​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦​។​

​បើតាម​របាយការណ៍រ​បស់​អគ្គនាយក​រដ្ឋបាល​ជលផល លោក អេង ជា​សាន ដែល​ត្រូវបាន​ដកស្រង់​មក​ចុះផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម វេ​ង សាខុន នៅ​រសៀល​នេះ បង្ហាញថា​នៅ​ឆ្នាំ​២០១៧​នេះ​ទិន្នផល​នេសាទ​មាន​ចំនួន​៨៥៦ ២៦៣​តោន ខណៈ​ឆ្នាំ ២០១៦ មាន​៨០២ ៥០០​តោន ពោលគឺ​កើនឡើង​៦,៧​ភាគរយ​។​

​បើតាម​របាយការណ៍​ដ​ដែល ក្នុង​រយៈពេល​ត្រឹម​កន្លះ​ម៉ោង លទ្ធភាព​ប្រមូល​ត្រី​ចម្រុះ​ម្តង​ក្នុង​មួយ​ឌុ​ក​សំណាញ់​បានជា​មធ្យម​ជាង​មួយ​តោន ទៅ​ពីរ​តោន​។ ក្រសួងកសិកម្ម​អំពាវ​នាវ​ឲ្យ​ប្រជាកសិករ​ដែលមាន​បំណង​ចង់​ធ្វើ​ត្រី​ប្រហុក រួសរាន់​មក​ភ្នំពេញ និង​ខេត្តកណ្តាល​តាម​បណ្តោយ​ដង​ទន្លេសាប​ដើម្បី​ទិញ​ត្រី​ធ្វើ​ប្រហុក ដោយ​ថា​រយៈពេល​ត្រូវ​ត្រី​នេះ​នៅសល់​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​៕

​អត្ថបទ​៖ ទូច សុខា​/sn