ក្រសួង​ធនធានទឹក​ប្រាប់ថា ស្ថានភាព​ទឹក​នៅ​កោះកុង និង កំពត ផុត​បារម្ភ​

862
ចែករម្លែក
  • 42
    Shares

ដោយៈ​លីន​ណា​,​សុ​ផានី​តា​/​ភ្នំពេញៈ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ប្រាប់​ឲ្យ​ដឹងថា​ស្ថានភាព​ជំនន់ទឹកភ្លៀង​នៅ​ដែល​ជន់​លិច​តំបន់​ខ្លះ​នៃ​ខេត្តកោះកុង​និង​ខេត្តកំពត​បាន​វិល​មករក​ភាព​ប្រ​ប្រ​តី​ជា​បណ្តើរៗ​វិញ​ហើយ​។​ចំណែក​នៅ​ជាយ​រាជធានី​ភ្នំពេញ​ក៏បាន​ទទួល​ការទប់ស្កាត់ទាន់ពេលវេលា​ដែរ​។​

​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នា​ព្រឹក​ទី​២២​ខែកក្កដា​ថា​មកដល់​ព្រឹក​ថ្ងៃទី ២២ ខែ​កក្កដា ទឹកជំនន់​ព្រែក​ស្រែអំបិល ខេត្តកោះកុង នៅ​ផ្នែក​ខាងលើ (​ភូមិ​បាក់​អង្រុត ឃុំ​ដង​ពែង​) បាន​ស្រក​ចុះ​មក​ប្រក្រតីភាព​ស្ទើរ​ទាំងស្រុង​ហើយ ។ ដោយឡែក​នៅ​ផ្នែក​ខាងក្រោម​(​ទីប្រជុំជន​ផ្សារ ក្រោម​ឃុំ​ស្រែអំបិល​)​ទឹកបាន​បន្ត​ស្រក​ចុះ​០,២​ម៉ែត្រ​បន្ថែមទៀត​។​គឺ​បាន​ស្រក​ផុត​ទីប្រជុំជន​ហើយ ។​

ទិដ្ឋភាពនៅកោះកុង(រូបធបធានទឹក)

​ប្រភព​ដដែល​បន្តថា​ចំណែក​ស្ថានភាព​ទឹកជំនន់ នៅ​ខេត្តកំពត​វិញ​មកដល់​ព្រឹក​ថ្ងៃទី ២២ ខែកក្កដា នេះ ទឹក​ជំនន់​ព្រែក​កំពង់បាយ ក៏ដូចជា​នៅតាម​បណ្តា​ព្រែក និង​ស្ទឹង​នានា​នៅក្នុង​ខេត្តកំពត បានស្រក​ចុះមក​ធម្មតា​វិញ​ហើយ ។ ឯ​ស្ថានភាព​អាកាសធាតុ​ក៏មាន​ការធូរស្រាល​ច្រើន ។​

ខេត្តកំពត(រូបធនធានទឹក)

​ចំណែក​នៅ​ភ្នំពេញ​ឯណេះ​វិញ​មកដល់​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ២២ ខែកក្កដា ទំនប់​សណ្តរ​ស្ទឺ​ង​ព្រែក​ត្នោត ត្រង់ចំណុច​សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបានធានា​សុវត្ថិភាព ។ លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម កំពុង​ដឹកនាំ​កម្លាំង ទប់​ទល់នឹង​ការហូរ​ច្រោះ​ទំនប់​សណ្តរ​ស្ទឹង​យ៉ាង​មាន​ប្រសិទ្ធភាព ៕សរន

លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម កំពុង​ដឹកនាំ​កម្លាំង
ទប់​ទល់នឹង​ការហូរ​ច្រោះ​ទំនប់​សណ្តរ​ស្ទឹង​យ៉ាង​មាន​ប្រសិទ្ធភាព

#