ក្រសួង​ធនធានទឹក​ព្យាករណ៍ៈ​ទឹកទន្លេ​មេគង្គ​ឡើង​តែ​មិន​ខ្លាំង​

540
ចែករម្លែក

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ព្រឹក​ថ្ងៃទី​១​ខែកញ្ញា​នេះ​បានបង្ហាញ​នូវ​ការ​ព្យាករ​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅតាម​ស្ថានីយ​នានា​។​ការ​ព្យាករ​សម្រាប់​ថ្ងៃទី​១​និង​ទី​២​ខែកញ្ញា​ថ្វីត្បិតតែ​បង្ហាញ​ឲ្យ​ឃើញថា​ឡើង​បន្តិច​មែន​តែ​គ្រប់​ស្ថានីយ​មិន​ដល់​កម្រិត​ប្រុងប្រយ័ត្ន​នៅឡើយ​។​
​សូម​អាន​ការ​ព្យាករ​៖​

នៅថៃ្ងទី១ ខែកញ្ញា ឆ្នាំ២០១៩ ព្រឹក ស្ថានភាពកម្រិតកម្ពស់ទឹកទន្លេមេគង្គ ១២,៣១ម៉ែត្រ បណ្តាលឲ្យទឹកទន្លេបានជន់លិចផ្លូវបេតុង ប្រវែងប្រមាណជា ៣០ម៉ែត្រ ជម្រៅ ០,៥ម៉ែត្រ មានទីតាំងនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មិនអាចធ្វើចរាចរណ៍ឆ្លងកាត់ទៅមកពីឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ទៅស្រុកកោះសូទិន ខេត្តកំពង់ចាមបានទេ(រូបថតក្រសួងធនធានទឹក)