ក្រសួង​ធនធានទឹក ៖ ជំនន់​ទឹកភ្លៀងចាប់ពី​ថ្ងៃទី​២៦​ ដល់​ថ្ងៃទី​២៩ ខែកញ្ញា សូម​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​

287
ចែករម្លែក

ដោយ​:ឆាយា​នាថ​/​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ព្រមាន​ពី​បញ្ហា​ជំនន់​ទឹកភ្លៀង​ដែល​អាច​កេី​ត​មាន​ចាប់ពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៩ ខែកញ្ញា ខាងមុខនេះ។

​សេចក្តីជូនដំណឹង ស្តីពីស្ថានភាព​អាកាសធាតុ នៅ​ថ្ងៃទី​២៣ ខែកញ្ញានេះ ក្រសួង​ធនធានទឹកកត់សម្គាល់ថា នៅ​បណ្តា​រាជធានី​-​ខេត្ត ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​នៅក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រេី​ន និងនៅ​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ដោយឡែកនៅ​ថ្ងៃទី​២៤-២៥ ខែកញ្ញា ភ្លៀង​មាន​ភាពរអាក់រអួល​ប​ន្តិ​ច។

​ក្រសួង​ធនធានទឹក កត់សម្គាល់​ទៀតថា នៅ​តំបន់​មាត់សមុទ្រ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ។ ជាមួយគ្នានេះ អាជ្ញាធរ​សូមឲ្យ​ប្រជាពលរដ្ឋ​មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ៕​B/Ha