ក្រសួង​ធម្មការ​គា​ទ្រ​គោលជំហរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

1049
ចែករម្លែក

​ដោយៈ​មេសា​/​ភ្នំពេញៈ នៅ​ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨ នេះ ក្រសួង​ធម្មការ និង​សាសនា បានចេញ​ញត្តិ​គាំទ្រ ប្រសាសន៍ និង គោលជំហរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថា  យើងខ្ញុំ​ទាំងអស់គ្នា ជា​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃ ក្រសួង​ធម្មការ និង សាសនា​សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ដោយ​ប្រកាន់​គោលជំហរ​មុតមាំ​ថា ៖ កុំ​យក​អធិបតេយ្យ​ជាតិ​ទៅ​ដូរ​ជាមួយនឹង​ជំនួយ កុំ​យក​សន្តិភាព​ទៅ​ដួ​រ​ជាមួយ​ជំនួយ ។ កម្ពុជា​ត្រូវ​ប្រឹង​រស់​ងើបឈរ​ឡើង​ដើម្បី​ការពារ ឯករាជ្យ អធិបតេយ្យ​របស់​ប្រទេស ដើម្បី ការពារ​សន្តិភាព​រប​ស់​ប្រទេស ។​គោ​ជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល នេះ គឺជា​វិ​រ​ភាព​ស្នេហា​ជាតិ មាតុភូមិ និង គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រដ្ឋ​ធ្ម​នុ​ញ្ញ នៃ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែងថា រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​រក្សា​ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី …. ​។

​ការ​ចេញមក​ប្រកាស​គាំទ្រ​របស់​រដ្ឋមន្ត្រី និង​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​ធ្វើឡើង​ក្រោយពេល​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងជំនួប​សំណេះសំណាល​ជាមួយ​និស្សិត និង​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៨ អំឡុងពេល​សម្តេច​តេ​ជោ អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ជប៉ុន បានប្រកាស​រក្សា​ជំហរ​យ៉ាង​ម៉ឹងម៉ាត់​បំផុត​ក្នុង​ការរក្សា​អធិបតេយ្យ និង​ឯករាជ្យ​របស់​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឲ្យ​បរទេស​ណា​មក​ជាន់ឈ្លី ជា​ថ្នូរ​នឹង​ជំនួយ ឬ​ការព្រមាន​ណាមួយ​នោះឡើយ​។​

​គប្បី​រំឭកថា សម្តេច​តេ​ជោ បាន​លើកឡើងថា ការ​ឱនក្បាល​ចំពោះ​បរទេស​មួយដង នឹងមាន​មានការ​ឱនក្បាល​ជា​បន្តបន្ទាប់​មិនអាច​ងើប​រួច​ឡើយ ហើយ​ការ​ឱ​ក្បាល​ចំពោះ​បរទេស​ជា​ថ្នូរ​សម្រាប់​ជំនួយ ឬ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះ គឺជា​ការបំផ្លាញ​នូវ​អធិបតេយ្យ និង​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​ផងដែរ​។ ខ្ញុំ​និយាយ​ហើយ​និយាយ​ទៀត​កុំ​យក​អធិបតេយ្យ​ជាតិ​ទៅ​ដូរ​ជាមួយ​ជំនួយ​កុំ​យក​សន្តិភាព​របស់​ប្រទេស​ទៅ​ដូរ​ជាមួយ​ជំនួយ ។ ឥឡូវ​ចង់​នរណា​ចាត់ការ​កម្ពុជា​តាម​វិធី​ណា​ចាត់​ការចុះ ប៉ុន្តែ​កម្ពុជា​ត្រូវ​រឹងមាំ​ចំពោះ​គោលការណ៍​ការពារ​អធិបតេយ្យ ឯករាជ្យ​ជាតិ​របស់ខ្លួន ។ បើ​កម្ពុជា​អនុវត្តន៍​ច្បាប់​កម្ពុជា​មិនបាន​ផង ចាំបាច់​ទៅធ្វើ​កម្ពុជា​ធ្វើ​អី ចាំបាច់​ធ្វើ​ប្រទេសមួយ​ធ្វើ​អី ?​។


​តាមរយៈ​ញា​ត្តិ​ខាងលើនេះ រដ្ឋមន្ត្រី និង មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ក៏បាន​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់ខាត​ចំពោះ​គោលជំហរ​រប​ស់បុ​គ្គល​មួយចំនួន​មាន​និន្នាការ​ផ្ទុយ ដែល​ព្រម​ឱនក្បាល​ដាក់​បរទេស ដើម្បី​ជា​លេស​លូកដៃ​កកូរកកាយ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដែលជា​រដ្ឋ​អធិបតេយ្យ​៕ Kh

​សម្តេច​តេ​ជោ ហ៊ុន សែន នាឱកាស​អញ្ជើញ​បំពេញ​ទៅ​ស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន ( រូបៈ ឯកសារ )