ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ​មួយ​បង្ហាញ​ពី​កង្វល់​នៃ​គ្រោះថ្នាក់​ចរាចរណ៍​

110
ចែករម្លែក

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​ខណៈដែល​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​សព្វថ្ងៃ​នៅតែ​ជា​ឃាត​.​កលាក់​មុខ​ដែល​ធ្វើឱ្យមាន​មនុស្ស​ជាច្រើន​នាក់​រងរបួស​និង​បាត់​បង់ជីវិត​ឬ​ឈានដល់​ពិការ​ក៏មាន​ដែល​កត្តា​ទាំងអស់នេះ​បង្កើតជា​កង្វល់​ដល់​មន្ត្រី​រាជការ​នៅតាម​អន្តរក្រសួង​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​បើក​អង្គសិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ពី​ព្រាង​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ចំពោះ​កម្មករ​។​

​នៅក្នុង​អង្គសិក្ខាសាលា​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​រាជធានី​ភ្នំពេញ លោក អ៊ុក សមវិទ្យា​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​និង​ជា​ប្រធាន​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត​(​ស​.​ផ​.​ក​)​បាន​មានប្រសាសន៍ថា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​នេះ មិនអាច​ឲ្យ​ក្រសួង ស្ថាប័ន ឬ​ផ្នែក​ណាមួយ​ធ្វើការ​ទប់ស្កាត់ កាត់បន្ថយ ឬ​លុបបំបាត់​តែឯង​បានឡើយ ប៉ុន្តែ​អាច​សហការគ្នា​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ស្ថិតនៅ​កម្រិត​ទាប​។

​លោក​បាន​បន្តថា ដើម្បី​ដោះស្រាយ​ចំពោះ​ស្ថានភាព​នេះ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្កើត​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត (​ស​.​ផ​.​ក​.) នៃ​ប​.​ស​.​ស ដែលមាន​សមាស​ភាពជា​ក្រុមការងារ​អន្តរក្រសួង​។ ក្នុងនោះ​មានដូចជា ក្រសួង​ការងារ​, ក្រសួងមហាផ្ទៃ​, ក្រសួងសុខាភិបាល​, ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​, សាលា​រាជធានី​ភ្នំពេញ​, កាកបាទក្រហមកម្ពុជា​,​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​),​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)ç​សហជីព​តំណាង​កម្មករនិយោជិត​,​អង្គការ​ជនពិការ​អន្តរជាតិ​និង​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ដែលមាន​តួនាទី​សំខាន់​ក្នុងការ​ចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​កម្មករនិយោជិត ។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ​លោក​ហ៊ឹម​យ៉ាន​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​អនុ​គណៈកម្មាការ​ទី​២​បាន​ឲ្យ​ដឹងថា​នៅ​ឆ្នាំ​២០១៨​កន្លងទៅ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើងលើ​កម្មករ​និយោជិត​ទៅ​មាន​ចំនួន​១.៧១០​លើក​។ គ្រោះថ្នាក់​ដោយ​រថយន្ត​មាន​ចំនួន​២៧​លើក (​ក្នុងនោះ​១៨​លើក​ជា​រថយន្ត​ដឹក​កម្មករនិយោជិត​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​និង​ផលិត​ស្បែកជើង​) ។​គ្រោះថ្នាក់​ដោយ​ម៉ូតូ​ចំនួន​១.៥៦៥​លើក​រ៉ឺម៉ក​ចំនួន​១២​លើក​កង់​ចំនួន​១៩​លើក​អ្នក​ថ្មើរជើង​ចំនួន​៨៦​លើក​នឹង​រថភ្លើង​ចំនួន​១​លើក​ដែលមាន​ជនរងគ្រោះ​សរុប​ចំនួន​១.៨៦៣​នាក់​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៤២​នាក់ របួសធ្ងន់​ចំនួន​៣៣២​នាក់ នឹង​របួសស្រាល​ចំនួន​១.៤៨៩​នាក់ ។​

​តាម​ការលើកឡើង​បន្ថែម​របស់លោក​នាយក ប​.​ស​.​ស បាន​បញ្ជាក់ថា តាមរយៈ​សិក្ខាសាលា​ថ្ងៃនេះ នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ប្រកបដោយ​ផ្លែផ្កា ក្នុងការ​ចូលរួម​អនុវត្ត​ផែនការ​សកម្មភាព សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ ចំពោះ​កម្មករនិយោជិត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ប​.​ស​.​ស និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ត្រូវ​បង្កើន​នូវ​កិច្ចសហការ​ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​គ្រប់​រូបភាព​ក្នុងន័យ​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដែល​អាច​ធ្លាក់​មកលើ​កម្មករនិយោជិត ឱ្យ​ស្ថិតនៅ​កម្រិត​ទាប​បំផុត​៕S/