ក្រសួង​បិទ​មន្ទីរ​សំរាក​ព្យាបាល​មួយ​ព្រោះ​វះកាត់​អ្នកជំងឺ​ស្លាប់​ច្រើនពេក​ ​

507

(​ភ្នំពេញ​) ៖ មន្ទីរ​សំរាក​ព្យាបាល «​កេតុ​បុត្រា​»​ដែល​ស្ថិតនៅក្នុង​សង្កាត់​ព្រៃ​ធ្លាក់ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ត្រូវបាន​ក្រសួងសុខាភិបាល ចេញ​សេចក្តីសម្រេច បិទទ្វារ មិន​ឲ្យ​បើក​ដំណើរការ​ត​ទៀត​ទេ​។​
​ ​
​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​បាន​បញ្ជាក់ថា មូលហេតុ​ដែល​ក្រសួងសុខាភិបាល​សម្រេច​បិទទ្វារ​មន្ទីរ​សម្រាក​ព្យាបាល​មួយ​នេះ ព្រោះតែ​បង្ក​ឲ្យ​មាន​អ្នកជំងឺ​ស្លាប់​ច្រើន ដោយសារ​ការវះកាត់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់ ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​១៦ ខែតុលា​៕​ដោយ​៖​វិបុល​/sn