ក្រសួង​បី​កំពុង​ប្រែក្លាយ​សហគមន៍​អេកូ​ទេសចរណ៍​ទាំងអស់​ទៅជា​ខឿនសេដ្ឋកិច្ច​មាន​និរន្តរភាព​

798

(​ភ្នំពេញ​) : ក្រសួង​៣ មាន​ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ដើរ​លើផ្លូវ​ស្របគ្នា​មួយ ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​បណ្តា​សហគមន៍​ទាំងអស់ ក្លាយ​ឱ្យទៅជា​សហគមន៍​ទេសចរណ៍ មាន​លំហូរ​ចំណូល​បាន​ច្រើន​ជូន​ដល់​សហ គម​ន៍​ទាំងនោះ ។​
​ ​
​បានជា​មានការ​លើកឡើង​ដី​ច្នេះ គឺ​ដោយសារ​សហគមន៍ ក៏​ដូច​ដែន​ជំរក​ការពារ និង អភិរក្ស​សត្វព្រៃ មួយចំនួន​ដែល​គ្រប់គ្រង​ដោយ ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​មិនទាន់បាន​ផល​ចំណូល​ពី​វិស័យ​ទេសចរណ៍​ឱ្យអស់​សក្តានុពល​ដែលមាន​​ស្រាប់​នៅឡើយ​ទេ ។ ដូច្នេះ​គឺ​ចង់ឱ្យ​សហគមន៍​ទាំងអស់​ប្រើប្រាស់​សក្តានុពល​ទេសចរណ៍​សំរាប់​ទាញយក​ផល​ចំណូល​ជូន​សហគមន៍ យើង ផ្ទាល់​ដល់​មូលដ្ឋាន​តែម្តង ។​
​ ​
​កិច្ចប្រជុំ​មួយ​រវាង ត្រីភាគី​ស្តីអំពី​ការ​អភិ​វ​ឌ្ឃ​សហគមន៍​ទេសចរណ៍ កាលពី​ថ្ងៃទី ១៨ ខែ កក្កដា នៅ ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​​អូឡាំពិក​កម្ពុជា ក្រោម​អ​ធិ​តី​ភាព លោក​រដ្ឋមន្ត្រី ៣​ក្រសួង​ត្រូវបាន​មើល ឃើញថា បំណង​របស់​រដ្ឋមន្ត្រី​ទាំង​៣ ជួបជុំគ្នា​នេះ​គឺ​ចង់ឱ្យ​​សហគមន៍​ទាំងអស់ ដំណើរការ​បានល្អ ទទួលផល ប្រយោជន៍​ពី​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព ហើយក៏​ចង់ឱ្យ​សហគមន៍​ទាំងអស់ ទៅជា​សហគមន៍​មាន​ស្តង់ដារ​ដូចៗ​គ្នា​ទៅនឹង​ស្តង់ដា​អាស៊ាន​ផងដែរ ។​
​ ​
​លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានលើកឡើង​ក្នុង​អង្គប្រជុំ​ថា ទូទាំងប្រទេស មាន​សហគមន៍​ប្រមាណ​ជាង ២០០០​កន្លែង តែ​សហគមន៍​ទេសចរណ៍​គ្រប់គ្រង​ដោយ​ក្រសួងទេសចរណ៍​មាន​៥៦​កន្លែង ស្ថិតនៅលើ​ខេត្ត ១៦​ទូទាំងប្រទេស ។ ក្រៅពីនេះ គឺជា​សហគមន៍​គ្រប់គ្រង​ដោយ ក្រសួងបរិស្ថាន​រុក្ខាប្រមាញ់ និង​នេសាទ​ដែល​ទទួលផល​ចំណូល​ជូន​សហគមន៍​មិនទាន់​ទៅតាម​សក្តា​នុ​​ពល​នៅឡើយ ៕