ក្រសួង​បី​ចេញ​វិធានការ​រួមគ្នា​ទប់ស្កាត់​ការផ្សាយ​ព័ត៌មាន​ដែល​បង្ក​អន្តរាយ​ដល់​ជាតិ​

1422
ចែករម្លែក
  • 61
    Shares

ដោយៈ មុនី​រ័ត្ន​,​វិបុល​/​ភ្នំពេញៈ ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​​​ដាក់​ចេញ​វិធានការ​រួមគ្នា ដើម្បី​ប្រឆាំង ទប់ស្កាត់ រាល់​ការផ្សព្វ​ផ្សាយ ឬ​ការ​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​​ជា​អក្សរ សំឡេង រូបភាព វីដេអូ និង​/​ឬ ទម្រង់​ផ្សេងទៀត នៅលើ​វិ​ប​សាយ និង​បណ្តាញ​សង្គម ដែលមាន​ចេតនា​បង្កចលាចល​ឱ្យ​អន្តរាយ​ដល់​វិស័យ​ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច សណ្តាប់ធ្នាប់​សាធារណៈ ការ​រើស​អើង និង​វប្បធម៌ ប្រពៃណីជាតិ​។

​នេះ​បើតាម​ប្រកាស​អន្តរក្រសួង​ស្តីពី​ការ​គ្រប់​គ្រប​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ ហើយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

​នៅក្នុង​ប្រកាស​អន្តរក្រសួង​បាន​បញ្ជាក់ថា ដើម្បី​ធានា​ការអនុវត្ត​ប្រកាស​នេះ ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ត្រូវ​ចាត់តាំង​អង្គភាព​ជំនាញ​ជា​សេនាធិការ​ដើម្បី​ងាយស្រួល​ក្នុង​កិច្ច​សហការ​ធ្វើការ​តាមដាន សិក្សា ស្រាវជ្រាវ ស្វែងរក ការធ្វើ​អាជីវកម្ម និង​ការផ្សព្វផ្សាយ​ល្មើសច្បាប់​តាម​វិ​ប​សាយ​​និង​បណ្តាញ ទំនាក់ទំនង​សង្គម ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ អង្គភាព​ជំនាញ​ដែលមាន​កាតព្វកិច្ច​អនុវត្ត​ប្រកាស​នេះ រួមមាន ក្រ​សួ​អ​ព័​ត៍​មាន​ប្រតិបត្តិការ​ដោយ​អគ្គនាយកដ្ឋាន​ព័​ត៍​មាន និង​សោតទស្សន៍​។

​ក្រសួងមហាផ្ទៃ​ប្រតិបត្តិការ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រតិបត្តិការ​ដោយ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​។​

​ប្រកាស​អន្តរក្រសួង​ដដែល​បាន​បន្តថា ស្ថាប័ន អង្គភាព​ជំនាញ​និ​មួយៗ ត្រូវបំពេញ​កាតព្វកិច្ច​តាម​ភារកិច្ច​របស់​ខ្លួន និង​ត្រូវ​សហ​លារ​គ្នា ឬ​សហការ​ជាមួយ​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ចាត់វិធានការ​ប្រឆាំង​ទប់​ស្កាត់​ការ ផ្សព្វផ្សាយ​រាល់​ខ្លឹមសារ​ព័​ត៍​មាន​ឬ​សរសេរ​ជា​អក្សរ​សំឡេង​រូបភាព​វីដេអូ​និង​/​ឬ​ទម្រង់​ផ្សេងៗ​ទៀត​ដែលមាន​ចេតនា​បង្ក​ភាពចលាចល អាច​បណ្តា​យ​ឲ្យ​អន្តរ​រាយ​ដល់​វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់​សាធារណៈ ការរើសអើង និង​វប្បធម៌ ប្រ​រពៃ​ណី​ជាតិ​។​

​ក្រសួងមហាផ្ទៃ​ត្រូវ​ធានា​នូវ​៖​ការស្រាវជ្រាវ​ស្វែងរក​ប្រភព​គេហទំព័រ​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​ធ្វើការ​ផ្សព្វផ្សាយ​ល្មើសច្បាប់ ប្រពៃណីជាតិ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។ សហការ​ផ្តល់​ព័​ត៍​មាន​ជូន​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​ចំពោះ​ការធ្វើ​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់​ទំនង​សង្គម ដែល​គ្មាន​ច្បាប់​អនុញ្ញាត​។

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ត្រូវ​ធានា​នូវ​៖​ចាត់វិធានការ​តឹងរឹង​ចំពោះ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ទាំងអស់ ដែល​កំពុងធ្វើដំណើរ​កា​រ​អាជីវកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​ក្រសួង​ព័​ត៍​មាន​ត្រូវ​ធានា​នូវ​៖ គ្រប់គ្រង​ព័​ត៍​មាន​ដែល​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាអាទិ៍ៈ រាល់​ខ្លឹមសារ​ព័ត៌មាន ឬ​សា​ជា​អក្សរ សំឡេង រូបភាព វីដេអូ និង​/​ឬ ទម្រង់​ផ្សេងៗ​ទៀត តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់​ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ចាត់វិធានការ​ការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អេឡិចត្រូនិក ដែលមាន​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ពី​ក្រសួង​ដែល​ធ្វើការ ផ្សព្វផ្សាយ​ល្មើសច្បាប់​៕មន​