ក្រសួង​ប្រៃសណីយ​និង​វិស័យ​ឯកជន ជជែក​គ្នា​អំពី​ការបង្កើត «​គោលនយោបាយ​ស្តីពី​ការបង្កើត​ធុរកិច្ច វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​»

798

​ដោយ​: សុផល / ភ្នំពេញ​: ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ វិស័យ​ឯកជន និង​សហគមន៍​ក្រុមហ៊ុន​បង្កើត​ធុរកិច្ច​ថ្មី​(Sart Ups) បាន​ជួបពិភាក្សា​ផ្តោះ​ប្តូរ​យោបល់​និង បង្កើត​ឱកាស ភ្ជាប់​ទំនាក់ទំនង​គ្នា សំដៅ​ប្រមូល​ធាតុ​ចូល​អំពី​ចក្ខុវិស័យ​ក្នុង​គោលបំណង​ឈានទៅ​រៀបចំ​នូវ «​គោលនយោបាយ​ស្តីពី​ការបង្កើត​ធុរកិច្ច វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន (ICT)» ក្នុងប្រទេស​កម្ពុជា​។ ជំនួប​នេះ​រៀបចំឡើង​កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ​ដោយ​វិទ្យាស្ថាន​ជាតិ​និ​ប​ទីក (NIPTICT) នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅ​Emerald HUB រាជធានី​ភ្នំពេញ​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ រួមមាន​លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ នៃ​ក្រសួង​ប្រៃ​ណី​យ៍ និង​ទូរគមនាគមន៍ លោក​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​និ​ប​ទីក (NIPTICT) និង​មានការ​ចូលរួម​ពី​សំណាក់​វិស័យ​ឯកជន ក្រុមហ៊ុន​បង្កើត​ធុរកិច្ច​ថ្មី និស្សិត សហគមន៍​ក្រុមហ៊ុន ប​ង្កើ ត​ធុរកិច្ច​ថ្មី (Start-ups) ការិយាល័យ​ធ្វើការ​រួម និង​ដៃគូរ​អភិ​វ​ឌ្ឈ​ន៍​នានា ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា​៖ ពិធី​សំណេះសំណាល​នេះ​មាន​គោលបំណង​បង្កើត​ឱកាស និង​ភ្ជាប់​ទំនាក់ទំនង​គ្នា ដើម្បី​ទទួលបាន​ធាតុ​ចូល​អំពី​ចក្ខុវិស័យ​ក្នុង​គោលបំណង​ឈានទៅ​រៀបចំ​នូវ «​គោលនយោបាយ​ស្តីពី​ការបង្កើត​ធុរកិច្ច វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន (ICT)» ក្នុងប្រទេស​កម្ពុជា​។

​លោក​បាន​គូសបញ្ជាក់ថា គោលនយោបាយ​ដែល​នឹង​រៀបចំឡើង​ដោយ​ផ្តល់​ធាតុ​ចូល​ពី​អ្នកចូលរួម​ពី​គ្រប់​សមាសភាគ នឹង​ក្លាយជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត ចំពោះ​ការបង្កើត​គោលនយោបាយ​ស្តីពី​ការ​ធុរកិច្ច​ក្នុង​វិស័យ ICT ដោយសារ​គោលនយោបាយ​នេះ នឹង​បង្កើតឡើង​តាមរយៈ​ការធ្វើការ​រួមគ្នា​រវាង​អ្នករៀបចំ​គោលនយោបាយ និង​អ្នកទទួលផល​ពី​គោលនយោបាយ និង​បង្ហាញ​ពី​ភាពជា​ដៃគូរ​រវាង​រដ្ឋាភិបាល និង វិស័យ​ឯកជន​។

​ក្នុងឱកាស​នោះ អ្នកចូលរួម​បានលើកឡើង​ពី​បញ្ហា​ដែល​ខ្លួន​ប្រឈម សំណូមពរ​នានា​ដែល​អាច​នឹង​ជា​ប្រយោជន៍​ដល់ ក្រុមហ៊ុន​បង្កើត​ធុរកិច្ច​ថ្មី​លើ​វិស័យ ICT ទាំងអស់​៕ ល​

ក្រសួង​ប្រៃសណីយ​និង​វិស័យ​ឯកជន ជជែក​គ្នា​ប្រមូល​ធាតុ​ចូល​សំដៅ​រួមគ្នា​បង្កើត​បង្កើត​«​គោលនយោបាយ​ស្តីពី​ការបង្កើត​ធុរកិច្ច វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​»