ក្រសួង​ពីរ​ចង់​បង្កើត​ឲ្យ​មាន​វត្ត​ទេសចរណ៍​

2238
ចែករម្លែក
  • 70
    Shares

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ក្រសួងទេសចរណ៍ និង​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា​កំពុង​ជជែក​ពិភាក្សាគ្នា​ឯក​ភា​គ្រោង​បង្កើត​ឲ្យ​មាន​វត្ត​ទេសចរណ៍ នៅតាម​ខេត្ត រាជធានី​ទូទាំងប្រទេស ដែល​កន្លងមក​គេ​សង្កេត​មាន​វត្ត​ចំណាស់ៗ ជា​វត្ត​បូរាណ​តែងមាន​ទេសចរ​បរទេស​ចូល​ទស្សនា​ញឹកញាប់​។​

ព្រះ​រាជ​ចេតិយ​ ​ព្រះ​នាង​វរភ័ក្ត្រ​ ​ឬ ព្រះ​នាង​​ក្រពុំ​ឈូក​ ​ដែល​​ស្ថិត​នៅ​ក្នុង​វត្ត​សសរ​១០០​ ​នា​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ ​ក្នុង​ឃុំ​សំបូរ ស្រុក​សំបូរ ​ខេត្ត​ក្រចេះ​ (រូប: Sabay)

​លោក ជួប សោ​ភ័​ណ្ឌ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ថា ក្រសួង​ទាំងពីរ​កំពុង​ពិភាក្សា​រៀបចំ​បទដ្ឋាន​គតិយុត្ត ធ្វើ​នូវ​សូចនាករ​កំណត់​ស្តង់ដារ​ថា​តើ​មាន​ចំណុច​អ្វីខ្លះ ដើម្បី​បញ្ជាក់ថា​ដាក់​ជាវ​ត្ត​ទេសចរណ៍​បាន​។ ចំណុច​សំខាន់​គឺ​យើង​ចាប់យក​វត្ត​អារាម​ដែលមាន​អាយុ​ចំណាស់​ជាងគេ នៅ​សេសសល់​សិ​មិទ្ធ​ផល​ចាស់ៗ មាន​អាយុ​ជាង​រយ​ឆ្នាំ​សំរាប់​ទុក​ឲ្យ​ទេសចរ​ទស្សនា ដូចជា​ព្រះវិហា កុដិ​ព្រះសង្ឃ សាលា​ឆន្ទ​ឬ​វត្ថុ​ស័​ក្ខ​សិទ្ធ​អ្វី​ជាទី​សក្ការៈបូជា​តាមបែប​ព្រះពុទ្ធសាសនា​និង​លំនាំ​ព្រហ្ម​ម​ញ្ញ​សាសនា​ជាដើម​។​

​លោក សោ​ភ័​ណ្ឌ ប្រាប់ថា មិន​កំណត់​ឲ្យ​ខេត្ត រាជធានី​ជ្រើស​រើសយក​ចំនួន​វត្ត​ប៉ុន្មាន​ក្នុង​មួយ​ខេត្តៗ​នោះទេ​។ វា​អាស្រ័យ​លើ​វត្ត​នីមួយៗ​មាន​គ្រប់​នៃ​សូចនាករ​ដែរឬទេ​។ ខេត្ត​ខ្លះ​មាន​វត្ត​ពីរ​ឬ​បី​វត្ត​ក៏មាន​។ ដូចជា​ខេត្តក្រចេះ​គេ​អាច​យក​វត្ត​សរសរ​១០០​ធ្វើជា​វត្ត​ទេសចរណ៍​បាន​។ ខេត្តបាត់ដំបង​មាន​វត្ត​ដំរី​សរ វត្ត​ឯក​ភ្នំ វត្ត​សំរោង​ក្នុង វត្តភ្នំ​សំពៅ វត្ត​បាណន់​។​ល​។ ខេត្តសៀមរាប​ក៏មាន​វត្ត​បូរាណ​ច្រើន​សំរាប់​ឲ្យ​ភ្ញៀវ​ទស្សនា​ផងដែរ​។ ចំណែក​ខេត្តកណ្តាល​លោក​ប្រធាន​មន្ទីរ​នឹង​រើសយក​វត្ត​ពុទ្ធ​មណ្ឌល់​នៅ​ស្រុក​ពញា​ឭ​ធ្វើជា​វត្ត​ទេសចរណ៍​។ ក្រសួងទេសចរណ៍​និង​ក្រសួង​ធម្មការ​កិច្ចការ​សាសនា នឹង​បន្ត​សហការគ្នា​ប្រែក្លាយ​វត្ត​អារាម​មួយចំនួន​ឲ្យ​ទៅជា​គោលដៅ​ទេសចរណ៍​មួយ ស្រូបយក​ទេសចរ​ទស្សនា​វត្ត​អារាម​ឲ្យ​បាន​ច្រើន​ថែមទៀត​៕

វត្តបូរាណមួយចំនួននៅខេត្តបាត់ដំបង ភ្ញៀវទេសចរតែងទស្សនាកំសាន្ត។