ក្រសួង​ព័ត៌មាន គាំទ្រ​ទូរទស្សន៍​ថោ​ន​បញ្ចេញ​កម្មវិធី​ដែល​ផលិត​ខ្លួនឯង ប៉ុន្តែ​ត្រូវគោរព​ច្បាប់​និង​អត្តសញ្ញាណ​ជាតិ​ ​ ​

3614

(​ភ្នំពេញ​) ៖ ក្រសួង​ព័ត៌មាន បាន​សម្តែង​ការគាំទ្រ​ចំពោះ​ទូរទស្សន៍​ថោ​ន​ដែល​បញ្ចេញ​កម្មវិធី​ថ្មីៗ​សម្រាប់​ឆ្នាំ​២០១៨ ដែល​ផលិត​ខ្លួនឯង ប៉ុន្តែ​ត្រូវ​ឈរលើ​គោលការណ៍ ស​លី​ធម៌ អប់រំ និង​ជាពិសេស​ប្រពៃណី​អត្តសញ្ញាណ​ជា​ខ្មែរ​។​

​កាលពី​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ ស្ថានីយ៍ទូរទស្សន៍​ថោ​ន បានប្រកាស​ដំណើរការ​កម្មវិធី ប្រមាណ​ជាង​១០​ម្ម​វិធី នា​ដើមឆ្នាំ​២០១៨ ខាងមុខ​ក្នុងនោះ​ក៏មាន ខ្សែភាពយន្ត​ភាគ​ផងដែរ ។​ការប្រកាស​ធ្វើឡើង​នៅក្នុង​បរិវេណ​ក្លិប​កម្សាន្ត​ថោ​ន​ក្រោយ​ក្រសួង​អភិវឌ្ឍន៍​​ជនបទ​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​សុ​ទ្ឋ​តែ​តារា​លំដាប់​ល្បីឈ្មោះ តារាចម្រៀង​ថោ​ន និង​តារា​សម្តែង​នៅ​បណ្តា​កម្មវិធី​នានា របស់​ស្ដា​នី​យ៍​ទូរទស្សន៍​ថោ​ន​បង្កើតឡើង​។​

​លោក ផុស សុវណ្ណ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ក្រសួង​ព័ត៌មាន បាន​ថ្លែងថា ថោ​ន​បាន​ផលិត​កម្មវិធី និង​ភាពយន្ត ខ្មែរ​ច្រើន ជំនួស​ដោយ​ភាពយន្ត​បរទេស​។ លោក​គាំទ្រ​ដល់​ស្ថានីយ៍ទូរទស្សន៍​មួយ​នេះ និង​សូម​សំណូមពរ​ដល់​ស្ថានីយ៍ទូរទស្សន៍ ដទៃទៀត ផលិតភាព​យន្ត​ខ្មែរ​អោយបាន​ច្រើន ដើម្បី​គាំទ្រ​ដល់​សិល្បៈករ​ខ្មែរ​យើង​។​

​ចំណែក លោក អ៊ុក គឹម​សេង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ក៏បាន​ថ្លែង​ដែរ​ថា ទូរទស្សន៍​ថោ​ន បានបង្ហាញ​នូវ​កម្មវិធី ថ្មីៗ​ប្រមាណ ជា​១០​កម្មវិធី សម្រាប់​ឆ្នាំ​២០១៨ មាន​ទាំង​កម្មវិធី​កម្សាន្ត វិទ្យាសាស្ត្រ អ​បិ​យ​ជំនឿ ភាពយន្ត ល្ខោន​ទូរទស្សន៍ និង​កម្មវិធី​ផ្សេងៗ​ទៀត ទាំងនេះ គឺជា​អ្វីដែល​ក្រសួង​ព័ត៌មាន ក៏ដូចជា​ស្ថាប័ន​រាជរដ្ឋាភិបាល កំពុង​ត្រូវ​ការអោយ​ស្ថាប័ន​ផ្សេង ខិតខំ​ផលិត​កម្មវិធី​ដែលជា​​របស់​ខ្លួនឯង​ជាមួយ​កា​រប​ញ្ជូ​ល​ផ្នែក ស​លី​ធម៌ អប់រំ និង​ជាពិសេស​ប្រពៃណី​អត្តសញ្ញាណ​ជា​ខ្មែរ​។​

​លោក​ប៊ុន រតនា ហៅ សេម នាយក​គ្រប់គ្រង​ការផលិត បានបង្ហាញ​ការ​ជឿជាក់ថា​ក្នុងចំណោម​កម្មវិធី​ដែល​ផលិតឡើង​ប្រមាណ​១២​កម្មវិធី​សុ​ទ្ឋ​ទាក់ទាញ​។ កម្មវិធី​ដែល​កំពុង​ល្បី​នោះ​គឺ កម្មវិធី “​ដូច្នឹង​ផង​” គឺ​ពេញនិយម ហើយ​មាន​កម្មវិធី កម្សាន្ត​ប្លែក​ទៀត​នោះ ពិតជា​លេចធ្លោ​ហោចណាស់​៥​ទៅ​៦​កម្មវិធី​។​

​លោក ប៊ុន រតនា បន្តថា ថោ​ន​មិន​ខ្លាច​ក្នុងការ​ចំណាយ​ទុន​លើ​ការផលិត​កម្មវិធី​ថ្មីៗ​នោះទេ កម្មវិធី​ទាំងនេះ មានដូចជា កម្មវិធី “​បាក់​ចង្កេះ​” កម្មវិធី “​មួយណា​ជាការ​ពិត​” កម្មវិធី “​សមរភូមិ​បៃតង​” កម្មវិធី “​អ្នកក្លាហាន​ស្រុក​ខ្ញុំ​” កម្មវិធី ” កំប្លែង​ហ្មង​” កម្មវិធី “​អន្ទិត​ព្រោក អន្ទិត​ប្រាជ្ញ​” ជាដើម​។

​ស្ថានីយ៍ទូរទស្សន៍​ថោ​ន ក៏​រៀបចំ​បង្ហាញ​ស្នាដៃ​ខ្សែភាពយន្ត​ចំនួន​២​រឿង ជា​រឿង​ភាគ​ដែលជា​ស្នាដៃ​របស់​អ្នកស្រី​ពាន់ ភួង​បុ​ប្ឋា​គឺ​រឿង​”​សម្បត្តិ​បុរស​” និង​រឿង​”​រៃ​មាស​” ដែល​ជឿជាក់​ខ្ពស់​ថា ពិតជា​ឆក់​អារម្មណ៍​អ្នកទស្សនា​ស្របពេល​រឿង​ទាំង​២​នេះ ឆ្លុះបញ្ចាំង​ពី​សង្គម​ខ្មែរ ហើយ​តួ​សម្តែង​ក៏​សម្រាំង​យក​ទេពកោសល្យ​ទៀតផង​៕​ដោយ៖ បូ​រិ​ន​/sn​