ក្រសួង​រតនាគារ​អាមេរិក ដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន​ចិន និង រុស្ស៊ី

1082
ចែករម្លែក
  • 1
    Share

​សហរដ្ឋអាមេរិក កំពុង​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ជាច្រើន និង មនុស្ស​មួយចំនួន ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និយាយថា កំពុង​គាំ​ទ្រម​មហិច្ឆតា​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ។ ក្រសួង​រតនាគារ​អាមេរិក​បានដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​និង​ក្រុមហ៊ុន​រុស្ស៊ី​ជាង​១២​ក្រុមហ៊ុន​។ ក្រសួងយុត្តិធម៌​អាមេរិក​កំពុង​ស្វែង​រកលុយ​រាប់លាន​ដុល្លារ​ពី​ការធ្វើ​ពាណិជ្ជកម្ម ដែល​តាម​ការចោទប្រកាន់​ថា​បាន​លាង​លុយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​ក្រសួង​រតនាគារ​អាមេរិក កំពុង​រាំងខ្ទប់ ក្រុមហ៊ុន ប្រហែល​១០ និង មនុស្ស​៦​នាក់​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​។ រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​និយាយថា ក្រុមហ៊ុន​និង​មនុស្ស​ទាំងនេះ បាន​ជួយ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ឬ​កម្មវិធី​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ដោយ​ខុសច្បាប់​។

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​គាំទ្រ ការបោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ចំពោះ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុងការ​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​កូរ៉េខាងជើង​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានចាប់ផ្តើម​អនុវត្ត​ការដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​៕ ដោយ៖ សុខា

​រដ្ឋមន្ត្រីក្រសួង​រតនា​គារ​អាមេរិក លោក ស្តេ​ហ្វិ​ន អេ​ម​នូ​ជីន