ក្រសួង​រ៉ែ ប្រកាស​បើក​តំបន់​រុករក​រ៉ែ​លោហៈ​មួយកន្លែង​នៅ​បាត់ដំបង​ ​

257

(​ភ្នំពេញ​) ៖ ក្រសួង​រ៉ែ និង​ថាមពល បានប្រកាស​បើក​តំបន់​សម្បទាន​រុករក​រ៉ែ​លោហៈ​ចំនួន​មួយ​ទីតាំង ស្ថិតនៅ​តំបន់​ឃុំ​តា​សាញ និង​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង កាលពីពេល​ថ្មីៗ​នេះ​។​
​ ​
​តំបន់​រុករក​រ៉ែ​នេះ ត្រូវបាន​ប្រកាស​បើក​សម្រាប់​បណ្ដា​ក្រុមហ៊ុន​រ៉ែ​ក្នុង និង​ក្រៅប្រទេស ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​រុករក​រ៉ែ​លោហៈ​ចាប់ពី​ថ្ងៃ​ជូន​​ដំណឹង រហូតដល់​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៧ ។ តំបន់​សម្បទាន​រុក​រ៉ែ​នេះ គ្របដ​ណ្ដា​ប់​លើ​ផ្ទៃដី ១៤៩​គីឡូម៉ែត្រ​ក្រឡា​៕​ដោយ​៖​វិបុល​/sn