ក្រសួង​វប្បធម៌​បន្ត​ប្រើប្រាស់​ថវិកា​សប្បុរសជន​ជួយ​អភិរក្ស ជួសជុល​ប្រាសាទបន្ទាយឆ្មារ​

570
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ : ក្រសួង​វប្ប​ធ​ម៌ និង​វិចិត្រសិល្ប​: បានប្រគល់​ភារកិច្ច​ឲ្យ​នាយកដ្ឋាន​អ​ភរ​ក្ស​និង​គាំពារ​សំណង់​បូរាណ​នៃ​អគ្គនាយកដ្ឋាន​បិ​តិក​ភ័​ណ្ឌ​បន្ត​ប្រើប្រាស់​ថវិកា​សប្បុរសជន​ដើម្បី​ជួយ​អភិរក្ស ជួសជុល​ប្រាសាទបន្ទាយឆ្មារ ។​ក្នុងនោះ​ក៏​សម្រួល​សង្គ្រោះ​ចំនុច​ដែល​ហា​និ​ភ័យ​យ៉ាងតិច​៣៦​កន្លែង​នៃ​ប្រាសាទ​នេះ ផងដែរ ។​

ថវិកា​សប្បុរសជន​នោះ​គឺ​អំនោយ​លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រធាន​កិត្តិយស​​សមាគម​នារី​កម្ពុជា​ ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​និង​សប្បុរសជន​ខ្លះទៀត ។​

មន្ត្រី​នាយកដ្ឋាន​អ​ភរ​ក្ស​និង​គាំពារ​សំណង់​បូរាណ​ឲ្យដឹង​ថ្ងៃទី​២១​ ខែមករា​ ថា​ ប្រាសាទ​បន្ទាយឆ្មារ​ជា​សំណង់​ស្ថាបត្យកម្ម​ដ៏​សំខាន់​មួយ​ក្នុង​រចនាបថ​បាយ័ន​កសាង​ចុង​ស​.​វ​ទី​១២(១១៨១- ១២១៨? ) ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ឧ​ទ្ទិស​ចំពោះ​រាជបុត្រ​១​អង្គ​និង​សេនា​៤​រូប​ដែល​បូជា​ជិវិត​ក្នុង​សង្គ្រាម​នឹង​នគរ​ចាម ។​

បច្ចុប្បន្ន ប្រាសាទ​នេះ កំពុង​ប្រឈម​នឹង​ហា​នី​យ​ភ័យ​ជាខ្លាំង ហើយ​រចនាសម្ព័ន្ធ​មួយចំនួន​បាន​ដួលរលំ ធ្លាក់​បាក់បែក។​ ដើម្បី​លើក​តម្លៃ​និង​ទប់ស្កាត់​ហា​និ​ភ័យ​របស់​ប្រាសាទ​នេះ នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បូរាណ​បានធ្វើការ​សង្គ្រោះ​ទីតាំង​ហា​នី​យ​ភ័យ​មួយចំនួន ដែលមាន​លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បានផ្តល់​ថវិកា​សម្រាប់​ជួសជុល​រោងទង​ខាងលិច ផ្នែក​ខាងត្បូង​ត្រង់ចំណុច​រូប​ព្រះ​លោ​កិ​ស្វរ​: ដៃ​២២​និង​៣២ អោយមាន​រូបរាង​ឡើងវិញ ។​

នាយកដ្ឋាន​នេះឲ្យដឹងទៀតថា បន្ទាប់ពី​ការងារ​ខាងលើ​បញ្ចប់​ជា​ស្ថាពរ លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ក៏បាន​បន្ត​ផ្តល់​ថវិកា​បន្ថែមទៀត​សម្រាប់​អភិរក្ស​និង​ជួសជុល​រានហាល​ខាងកើត​ប្រាសាទបន្ទាយឆ្មារ​នេះ​ទៀត ក្នុង​បំណង​លើក​តម្លៃ​វប្ប​ធ​ម ប្រវត្តិសាស្ត្រ​និង​ស្ថាបត្យកម្ម​ប្រាសាទ ក៏ដូចជា​សម្រាប់​ប្រារព្ធ​ពិធី​ផ្សេងៗ ព្រមទាំង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អោយ​វូ​ល​មក​ទស្សនា ឬ​មន្ត្រី ពលរដ្ឋ​មក​កំសាន្ត​ឬ​ប្រារព្ធ​កិច្ច​នានា​ទាំង​បច្ចុប្បន្ន​និង​ទៅ​អនាគត ដែលជា​ផ្នែក​មួយ​នៃ​ការជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​រស់នៅ​ជុំវិញ​ប្រាសាទ​ផងដែរ ។​

ការអភិរក្ស ការជួសជុល​នេះ​ត្រូវបាន​អនុវត្ត​ពីថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១៨ មក។សូម​បញ្ជាក់​ថា ប្រាសាទបន្ទាយឆ្មារ​ជា​ប្រាសាទ​ថ្ម​កសាង​ចុងក្រោយ​គេ​នា​ដើម​ស​.​វ​ទី​១៣ នៃ​គស​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ឧ​ទ្ទិស​ជូន​គុណបំណាច់​ព្រះរាជបុត្រ​ឆ្នើម​នាម​ព្រះ​ស្រិ​ន្ទ្រ​កុមារ និង​សេនា​ជំនិត​៤​រូប​ដែល​បូជា​ជិវិត​ក្នុង​សង្គ្រាម​បង្ក្រាប​ពួក​ចាម​នៃ​នគរ​ច​ម្ប៉ា​បះបោរ ។​
ប្រាសាទ​នេះ រង​ការ​ខូ​ខាត​ធ្ងន់ធ្ងរ​ដោយ​រយ​:​កាល គ្រោះធម្មជាតិ ដោយ​មនុស្ស​បំផ្លាញ​និង​លួច​ប្លន់​ក្បាល​អ្នកតា​(​រូបចម្លាក់​) ក្នុងអំឡុង​ទសវត្សរ៍​ទី​៧០,​ទី​៨០​និង​ទី​៩ ។​

កន្លងមក​ប្រាសាទ​ធំជាងគេ​បង្អស់​នៅ​ខេត្ត​នេះ និង​ត្រូវគេ​យក​រូបចម្លាក់​អវតា​លោ​កិ​ស្វរ​​ព្រហស្ថ​៣២ ជា​និមិត្តរូប​ខេត្ត​មួយ​នេះ ទទួលបាន​ការកាប់​ឆ្កា​រ​សម្អាត​ព្រៃ ស្មៅ បន្លា និង​ជួសជុល​ថ្ម​បាក់បែក​ពី​ឆ្នាំ​២០០២​មក ។​ក្នុងនោះ​មាន​មូល​និ​ធី​មិត្តសម្លាញ់​វប្ប​ធ​ម៍​ខ្មែរ , មូល​​និ​ធី​អង្គការ​បិ​តិក​ភ័​ណ្ឌ​ពិភពលោក​(GHF) រាជរដ្ឋាភិបាល​កម្ពុជា​តាមរយ​:​ក្រសួង​វប្ប​ធ​ម៍​និង​វិចិត្រ​សិ​ល្បះ ។​

ហើយ​ចុង​ក្រោយនេះ លោក​លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​សប្បុរសជន​បានផ្តល់​ថវិកា​ជាង​២០​ម៉ឺ​ន​ដុល្លា​សរ​អា​ដល់​ក្រុមការងារ​អភិរក្ស អភិវឌ្ឍន៍​ប្រាសាទ​បន្ទាយឆ្មារ​នៃ​នាយកដ្ឋាន​អភិរក្ស​និង​គាំពារ​សំណង់​បូរាណ ក្រសួង​វប្ប​ធ​ម៌និង​វិចិត្រ​សិ​ល្បះ​ដើម្បី​បន្ត​កំពុង​ជួសជុល​ទ្រង់ទ្រាយ​ធំ​នៃ​ប្រាសាទ​នេះ ។​

ក្នុងនោះដែរ ក្រសួង​ក៏បាន​នឹង​ជួសជុល សង្គ្រោះ​ចំណុច​ហា​នី​ភ័យ​៣៦​កន្លែង​នៃ​ប្រាសាទ៕B/