ក្រសួង​វប្បធម៌​ផ្ដល់​សិទ្ធិ​ជូន​ភរិយា​លោក​គ​ង្គ ប៊ុន​ឈឿន ជា​អ្នកគ្រប់គ្រង​បទ​ចម្រៀង​ចំនួន​៤១​បទ​

1236
ចែករម្លែក
  • 70
    Shares

(​ភ្នំពេញ​) ៖ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចេញ​សេចក្ដីសម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍ នូវ​បទ​ចម្រៀង​របស់លោក គ​ង្គ ប៊ុន​ឈឿន ចំនួន​៤១​បទ ដល់​លោកស្រី គាត គឹម​លន ភរិយា​របស់លោក​គ​ង្គ ប៊ុន​ឈឿន​ដែលជា​ជន​​ជាតិខ្មែរ សញ្ជាតិ​ន័​រ​វែ​ស​។ នេះ​បើតាម​សេចក្ដីសម្រេច​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧​។​
​ ​
​យ៉ាងណាក្ដី ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក​មុត ថា​វី បានលើកឡើង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ​ថា​ក្រៅពី​តែ​​ចម្រៀង​ចំនួន​៤១​បទ ដែល​ក្រសួង​បានផ្ដល់​កម្មសិទ្ធិបញ្ញា​ជូន​ដល់​គ្រួសារ​លោក​គ​ង្គ ប៊ុន​ឈឿន នេះ​រូបលោក​ក៏​កំពុងតែ​ស្រាវជ្រាវ​​រក​បទ​ចម្រៀង និង​ទំនុកច្រៀង​ផ្សេងៗ​ជាច្រើន​ទៀត ដែល​កំពុង​នៅ​រាត់រាយ ដើម្បី​មក​រៀបចំ​ឡើងវិញ​និង​ស្នើ​ដាក់​ជា​កម្មសិទ្ធិ​​បញ្ញា​បន្ដទៀត​។​
​ ​
​លោក មុត ថា​វី កូនប្រសា​រលោក គ​ង្គ ប៊ុន​ឈឿន ក៏បាន​ស្នើ​ទៅ​អ្នកចំរៀង​ជំនាន់​ក្រោយ​មួយចំនួន​បញ្ឈប់​ការយក​បទ​ចំរៀង​​ដែលជា​ស្នាដៃ​តែង​និពន្ធ​របស់លោក​គ​ង្គ ប៊ុន​ឈឿន កាឡៃ​ជា​ស្នាដៃ​ខ្លួន ចាប់ពីពេលនេះ​ទៅ​៕​ដោយ​៖​វិបុល​/sn