ក្រសួង​វប្បធម៌​ស្នើ​សមាគម​ទូរទស្សន៍​ហាមឃាត់​ការផ្សាយ​ស្ប៉ត​ប្រើពាក្យ​អសុរោះ​ ​

208

(​ភ្នំពេញ​) ៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ផ្ញើលិខិត​មួយច្បាប់​ទៅ​ប្រធាន​សមាគម​ទូរទស្សន៍​កម្ពុជា ឲ្យ​ហាមឃាត់​ទប់ស្កាត់​រាល់​ការ​ផលិត និង​ចាក់ផ្សាយ​ស្ប៉ត ដែល​ប្រើ​ពាក្យពេចន៍​អសុរោះ​ទាំងនោះ​។​
​ ​
​ក្នុង​លិខិត​ស្នើសុំ​អន្តរាគមន៍ ក្រសួង​វប្បធម៌​បញ្ជាក់ថា កន្លងមក​មាន​ស្ថានីយទូរទស្សន៍​មួយចំនួន បាននិងកំពុង​ចាក់ផ្សាយ​ឃោសនា​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ខ្លះ ដោយ​ប្រើ​ពាក្យពេចន៍​ប៉ះពាល់​ដល់​អារម្មណ៍ របស់​អ្នក​ស្តាប់ និង​ប្រាសចាក​ពី​តម្លៃ​សីលធម៌​សង្គម ដូចជា​ពាក្យ​ថា​«​ដក​ស្រួល ដាក់​ស្រួល ឬ​ពាក្យ​ហែក​ស្រួល ស៊ក​ស្រួល​»​ជាដើម​។​
​ ​
​ក្រសួង​វប្បធម៌​បញ្ជាក់ថា ការប្រើ​ពាក្យពេចន៍​ទាំងនេះ ញ៉ាំង​ឲ្យ​មានការ​រិះគន់​និង​សំណូមពរ​ជា​បន្តបន្ទាប់ ពី​សំណាក់​សាធារណៈជន​មក​ក្រ​​សួង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ឲ្យ​ជួយ​ចាត់វិធានការ​បញ្ឈប់​ការចាក់ផ្សាយ​ឬ​ប្តូរ​ពាក្យពេចន៍​ទាំងនេះ​ចេញ​ដើម្បី​រួមចំណែក​លើក​​កម្ពស់​សីលធម៌​សង្គម និង​ទំនៀមទម្លាប់​ប្រពៃណី ដ៏​ល្អ​ផូរផង់​របស់​ជាតិ​៕​ដោយ​៖​វិបុល​/sn