ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ប្រឡង​ជ្រើសរើស​សិស្ស​និស្សិត​និង​មន្ដ្រីរាជការ​ស៊ីវិល ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង ​

645

(​ភ្នំពេញ​) ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្ដីជូនដំណឹង ប្រឡង​ជ្រើសរើស សិស្ស និស្សិត​និង​មន្ដ្រីរាជការ​ស៊ីវិល​ឲ្យ​ចូល​​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង​សម្រាប់​ឆ្នាំ​២០១៧​។​

​ការទទួល​ពាក្យ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​។​
​ ​
​សម្រាប់​បេក្ខជន​ដែលមាន​បំណង​ចង់ ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង ត្រូវ​មក​ដាក់ពាក្យ​នៅ​ការិយាល័យ​បៀវត្ស​-​ក្របខណ្ឌ​នាយក​​ដ្ឋា​ន​បុគ្គលិក​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជាប់​ទី​៣ បន្ទប់​លេខ​៣០១ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​១១​និង​៣០​នាទី​រសៀល និង​ចាបពី​ម៉ោង​២​រសៀល រហូតដល់​ម៉ោង​៥​ល្ងាច​៕ ​ដោយ ៖វិបុល