ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នឹង​បន្ត​ជំរុញ ជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ​ទាំង​ក្នុង​ស្ថាប័ន​របស់​រដ្ឋ និង​ក្នុង​វិស័យ​ឯកជន​

136
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប​ ៖ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានធ្វើ​សិក្ខាសាលា​ស្តីអំពី​ការ ជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ​ទាំង​ក្នុង​ស្ថាប័ន​របស់​រដ្ឋ និង​ក្នុង​វិស័យ​ឯកជន ដោយមាន​ការចូលរួម​ពី​សំណាក់​លោក នាក់ ណេ​រុន អភិបាលរង​ខេត្តសៀមរាប និង​សិក្ខាកាម​មកពី​វិស័យ​ឯកជន ក្រុមហ៊ុន រោងចក្រចំនួន​២៧ ក្នុង​ខេត្តនិងថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ មកពី​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចំនួន​៥​ខេត្ត រួមមាន ខេត្តសៀមរាប បាត់ដំបង ត្បូងឃ្មុំ ព្រៃវែង និង​ខេត្តកំពង់ចាម។​

លោក ឡៅ វ៉េង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បា​នប​ញ្ផា​ក់ថា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នឹង​បន្ត​ជំរុញ និង​អនុវត្ត​អនុក្រឹត្យ ស្តីពី​ការកំណត់​អត្រា និង​បែបបទ​ជ្រើសរើស ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ​ទាំង​ក្នុង​ក្រសួង ស្ថាប័ន​របស់​រដ្ឋ និង​ក្នុង​វិស័យ​ឯកជន ដែលមាន​កាតព្វកិច្ច​ជ្រើសរើស​ជនពិការ តាម រយៈ​រដ្ឋបាល​សិទ្ធិ​ជនពិការ ជា​យន្តការ​អធិការកិច្ច​។​

លោក ឡៅ វ៉េង បា​នប​ញ្ផា​ក់​បន្ថែមថា សិក្ខាសាលា​នេះ​មាន​គោល បំណងជំរុញ​ការផ្សព្វផ្សាយ​ច្បាប់ ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ដល់​វិស័យ​ឯកជន ឱ្យ​អនុវត្ត​កាតព្វកិច្ច ដូចដែល​បាន​ប្បញ្ញត្តិ​ក្នុង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ជាពិសេស​ការ​មក​ចុះ បញ្ជិកា​ជាមួយ​ក្រសួង​/​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ដែល​តម្រូវឱ្យមាន​គោលនយោបាយ គោរព​សិទ្ធិ​ជនពិការ​នៅ​កន្លែង​ការងារ ស្រប​ពេលដែល​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ក្នុងការ​អនុវត្ត​តួនាទី​និង​ភារកិច្ច​របស់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ជនពិការ​ប្រកបដោយ​ប្រសិទ្ធភាព ជំរុញ​ឲ្យ​សង្គម​មួយ​ដែល​គ្មាន​ឧបសគ្គ​សម្រាប់​ជនពិការ ហើយ​ជនពិការ​អាច​រស់នៅ​ប្រកបដោយ​ស្មើភាព​គ្មាន​ការរើសអើង ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែរ​។

មានប្រសាសន៍​ក្នុងឱកាស​នោះដែរ លោក នាក់ ណេ​រុន អភិបាលរង​ខេត្ត បាន​បង្ហាញថា សិក្ខាសាលា​ដ៏​មាន​អត្ថន័យ​ថ្លៃថ្លា​នេះ វា​ពិតជា​បានបញ្ជាក់​ឱ្យឃើញ​អំពី​ការយកចិត្តទុកដាក់​ជា​យ៉ាងខ្លាំង ទាក់ទង​នឹង​ជនពិការ​នៅ​កន្លែង​ការងារ ដោយ​ធ្វើយ៉ាងណា ធានា​ឲ្យ​បាន​នូវ​យុត្តិធម៌​សម្រាប់​ជនពិការ ក្នុងពេល​បំពេញការងារ ឲ្យ​សមស្រប​ទៅតាម​ច្បាប់​ដែល​បាន​បញ្ញត្តិ​ជា​ធរមាន ហើយ​សក្ខីកម្ម​នៃ​ការរៀបចំ​ទាំងនេះ គឺជា​សញ្ញាណ​ដ៏​ល្អ​ចំពោះ​ការធានាបាន​នូវ​សិទ្ធិ និង​ករណី​កិច្ច​ដែល​ជនពិការ​ត្រូវ​ទទួល​បាន រួមជាមួយ​នឹង​ការការពារ​ដែល​យុត្តិធម៌​ចំពោះ​ជន​គ្រប់រូប​ដែល​នៅក្នុង​សង្គម ។​

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ឲ្យ​អនុវត្ត​នូវ​អនុ​ក្រឹ​ត្ យ​១០៨ ស្តីពី​ការកំណត់​អត្រា និង​បែបបទ​ជ្រើសរើស​ជនពិការ ចូល​បម្រើ​ការងារ និង​លើកទឹកចិត្ត​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​ឲ្យ​ជ្រើស រើស​ជនពិការ​ចូល​ប​ម្រើ​ការងារ ហើយ​ជា​លទ្ធផល ឃើញថា​ចំនួន​ជនពិការ​ចូល​បម្រើការ​ងារ​មានការ​កើនឡើង​យ៉ាងខ្លាំង​។

តាម​ស្ថិតិ​ក្នុង​ឆ្នាំ​២០១៨ ជនពិការ​ចូល​បម្រើកា​រងារ ក្នុង​ក្រសួង ស្ថាប័នរដ្ឋ ចំនួន​៤០ មាន​ជនពិការ​កំពុង​បម្រើ​ការងារ​ចំនួន ២.៨៣៩​នាក់ ក្នុងនោះ​ស្ត្រី​ពិការ​ចំនួន​៧៥៦​នាក់ និង​ជនពិការ​កម្រិត ចំនួន​១.៤៧៨​នាក់ ស្មើនឹង​៤.៤៧១​នាក់ ដែល​ពិការ​ធ្ងន់​ម្នាក់ ស្មើនឹង​២​នាក់ និង ស្មើនឹង​១,៩៣​ភាគរយ៕B/

#