ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ចុះ​MOU​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ឆបោក​តាម​មធ្យោបាយ​ទូរគមនាគមន៍​

501
ចែករម្លែក
  • 23
    Shares

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចាប់ពី​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៩​នៅ​រដ្ឋធានី​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​និង​ធ្វើជា​សហ​អធិបតី​ជាមួយ​លោក​ចាវ​ឃើ​ជឺ​សមាជិក​ក្រុមប្រឹក្សារដ្ឋ​និង​ជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ឆ្នាំ​សហប្រតិបត្តិ​ការអនុវត្ត​ច្បាប់​កម្ពុជា​ចិន​ឆ្នាំ​២០១៩​។​

​កម្មវិធី​ខាងលើ​ត្រូវបាន​ប្រារព្ធ​ឡើង​បន្ទាប់ពី​ជំនួប​រវាង​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករ​ដ្ខ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក​ស៊ីជី​ង​ពីង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ខែមករា​ឆ្នាំ​២០១៩​។​បើក​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរបាន​ព្រមព្រៀង​កំណត់​យក​ឆ្នាំ​២០១៩​ជា​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​កម្ពុជា​។​

​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​ជាពិសេស​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​អំពើ​ភេរវកម្ម​ការជួញដូរ​មនុស្ស​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ការកសាង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​។​ល​។​

​សម្ដេច​ក្រឡាហោម​សខេង​និង​លោក​ចាវ​ឃើ​ជឺ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​រវាង​កងកម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​ក្នុង​រយៈពេល​កន្លងមក​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ឈ​លើ​គោលការណ៍​គោរព​អធិបតេយ្យ​ស្របតាម​ច្បាប់​នៃ​ប្រទេស​រៀងៗ ខ្លួន​និង​មិត្ត​ភាពជា​ភាត​រៈរ​វាង​ប្រទេស​ទាំងពីរ​។​

​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រ​សំខាន់​សំខាន់​ចំនួន​៣​រួមមាន​1-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ឆបោក​តាម​មធ្យោបាយ​ទូរគមនាគមន៍​។​

2- ផែនការ​សកម្មភាព​ស​ម្រា​ប់​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សន្តិសុខ​សាធារណៈ​៥​ឆ្នាំ​បន្ត​(2019-2024)​។​3-​ផែនការ​ការងារ​សម្រាប់​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​ឆ្នាំ​2019 រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សន្តិសុខ​សាធារណៈ​។​

​ក្រៅពី​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​សម្ដេច​ក្រឡាហោម​សខេង​ក៏បាន​ជួប​ជាមួយ​លោក​ហ្គ័​រ​សាំង​ឃុន​សម្រេចចិត្ត​ការិយាល័យ​នយោបាយ​ម​ជ្ឈឹ​ម​បក្ស​និង​ជា​លេខា​គណៈកម្មាធិការ​កណ្ដាល​កិច្ចការ​នយោបាយ​និង​ច្បាប់​នៃ​បក្ស​កុម្មុយនីស្ត​ចិន​។

លោក​ឆោម វិ​ន​ឈី​ង សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​និង​ជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដោយបាន​ជជែក​ពិភាក្សា​លើ​កិច្ចការ​មួយចំនួន​រួមមាន​ការផ្លាស់ប្ដូរ​ពុទ្ធភូមិ​ដក​បទពិសោធន៍​ការងារ​ការបណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់​និង​ការវាយតម្លៃ​ការអនុវត្ត​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ទាំងពីរ​៕S/​