ក្រសួង​សាធារណការ​នឹង​ទៅ​ជួសជុល​ផ្លូវ​បាក់ស្រុត​នៅ​កំពង់សីលា​

1261
ចែករម្លែក
នៅ​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​មានកា​តបា​ក់ដី​ស្រុត​នៅ​ចំណុច លូ​កាត់​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូ​ម៉ែត​១៣៤-១៣៥​ស្ថិតនៅ​ភូមិ​បឹង​ត្រាច​ឃុំ​ចំការ​ហ្លួង​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​

​ដោយ​: សុផល / ភ្នំពេញ​: ក្រុមការងារ​ជំនាញ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អន្តរក្រសួង កាលពី​ថ្ងៃទី​១០​កក្កដា​ឆ្នាំ​២០១៨ បាន​ទៅ​ត្រួតពិនិត្យ​ទីតាំង​កន្លែង​បាក់ស្រុត​ដី​នៅ​ចំណីផ្លូវ​ជាតិ​លេខ​៤ ក្នុងស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​ប្រភព​ក្រសួង​សាធារណការ​បានឱ្យដឹង​ថា ក្រុមការងារ​ជំនាញ​អន្តរក្រសួង នឹង​ចាត់វិធានការ​ជួសជុល ដើម្បី​ធានាបាន​សុវត្ថិភាព​ជូន​អ្នកដំណើរ​។​

​គួរបញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​មានកា​តបា​ក់ដី​ស្រុត​នៅ​ចំណុច លូ​កាត់​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូ​ម៉ែត​១៣៤-១៣៥​ស្ថិតនៅ​ភូមិ​បឹង​ត្រាច​ឃុំ​ចំការ​ហ្លួង​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​ចំណុច​នោះ​បើ​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ព្រះសីហនុ នៅ​ខាងស្តាំ​ដៃ​ទឹកបាន​ហូរ​ច្រោះ​ដាច់​បាក់​ដី​ច​ញ្ចើ​ម​ផ្លូវ​នៅសល់ តែ​ប្រវែង​ប្រហែល​៣​ម៉ែត​ទៀត​ប៉ុណ្ណោះ ដល់​ផ្លូវ​កៅស៊ូ​ហើយ​៕