ក្រសួង​សាធារណការ​បង្ហាញ​គម្រោង​ទាំង​១៥ ដែល​កំពុង​អនុវត្ត​ក្នុងការ​សាងសង់​

311

(​ភ្នំពេញ​)៖​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានប្រកាស​ពី​គម្រោង​គ្រាក់ៗ​ទាំង​១៥ ដែល​ក្រសួង​កំពុង​អនុវត្ត​ក្នុង​ការសាងសង់​ផ្លូវជាតិ ផ្លូវ​ល្បឿន​លឿន និង​គម្រោង​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​។ គម្រោង​ធំៗ​នានា​ដែល​ក្រសួង​សាធារណការ​កំពុង​អនុវត្ត​មានដូចជា​៖

១. ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ ពី​មហាវិថី សហព័ន្ធរុស្ស៊ី​ដល់​ផ្លូវជាតិ​លេខ​២ កំពុង​សាងសង់​

២. ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ត​ភ្ជាប់​ផ្លូវជាតិ​លេខ 1 , 2 , 3 , 4 និង​លេខ 5 បាន​ចរចារ​ចប់​ហើយ​

៣. ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​ស៊ី​ហ​នុ ចរចារ​ចប់​ហើយ និង​នៅ​រង់ចាំ​ចុះហត្ថលេខា​អនុវត្ត​គម្រោង

៤. ផ្លូវជាតិ​លេខ​៥ ពី​ព្រែក​ក្តាម ទៅ​បាត់ដំបង ពង្រីក​ជា​៤​គន្លង បាន​ដេញថ្លៃ​រួចហើយ​

៥. ផ្លូវ​រថភ្លើង​ពី​ស្ថានីយ ទៅ​ព្រលានយន្តហោះ​ភ្នំពេញ កំពុង​សាងសង់ បញ្ចប់​ខែមីនា ឆ្នាំ​២០១៨

៦. ផ្លូវ​រថភ្លើង ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត កំពុង​សាងសង់ បញ្ចប់​ខែវិច្ឆិកា ឆ្នាំ​២០១៨

៧. ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ដល់​ថ្នល់បំបែក ពង្រីក​ជា​៤​គន្លង​

៨. ផ្លូវជាតិ​លេខ​១១ ពី​អ្នក​លឿង ដល់​ថ្នល់ទទឹង​(​ផ្លូវជាតិ​លេខ​៧)

៩. ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​-​ស្ទឹងត្រង់ កំពុង​សាងសង់​

១០. ផ្លូវជាតិ​លេខ​៥ ពី​បាត់ដំបង ទៅ​សិរីសោភ័ណ ពង្រីក​ជា​៤​គន្លង កំពុង​សាងសង់​

១១. ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត កំពុង​សិក្សា​ឡើងវិញ ដោយ JICA ជប៉ុន​

១២. ផ្លូវ​រថភ្លើង​អាកាស AGT នៅ​ភ្នំពេញ កំពុង​វាយតម្លៃ​ដោយ JICA ជប៉ុន​

១៣. កំពង់ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២

១៤. គម្រោង​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក​នៅ​ភ្នំពេញ កំពុង​វាយតម្លៃ​

១៥. គម្រោង​ផ្លូវ​ពី​បាត់ដំបង​-​កោះកុង បន្តទៅ​ខេត្ត​ព្រះសីហនុ កំពុង​សិក្សា​។​

​គម្រោង​ទាំងអស់​ខាងលើ លើកឡើង​ដោយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពីពេល​ថ្មីៗ​នេះ​៕​ដោយ​៖​វិបុល​/sn