ក្រសួង​សាធារណការ​ស្វែងរក​គ​ន្លឹះ​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​និង​គ្រោះថ្នាក់​ចរាចរណ៍​ ​

198

(​ភ្នំពេញ​) : នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពីពេល​កន្លងទៅនេះ​បាន​រៀ​ចំ​កិច្ចប្រជុំ មួយ​ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​​សំខាន់ៗ រួមមាន​៖ ការដឹកជញ្ជូន​ផ្លូវគោក ការដឹកជញ្ជូន​ផ្លូវទឹក ការប្រើ ប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​តរបស់​ក្រសួង​និង​បញ្ហា​ផ្សេងៗ ពិសេស​ស្វែងរក​គន្លឹះ​បញ្ជៀ​សប​ញ្ហា​កកស្ទះ​ចរាចរណ៍​ប្រចាំ​ថ្ង និង​បញ្ជៀ​ស​ការកើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​
​ ​
​នៅ​ចំពោះមុខ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​ទីមួយ នៃ​ខែវិច្ឆិកា ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួង លោក ស៊ុន ចាន់ថុល​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានលើកឡើង​ពីស​ក្កា​នុព​ល​នៃ​ការ អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​អ្នក​ដឹក​ដំណើរ​តាមផ្លូវ​ទឹក ពិសេស​បណ្តាញ​ទន្លេ​ដែល​ហូរ​កាត់​ក្នុងភូមិ​សាស្ត្រ​រាជ ធានី​ភ្នំពេញ និង​ការពង្រីក​វិស័យនេះ​ឲ្យ​បាន​ទូលំទូលាយ និង​ប្រកបដោយ​ចេរភាព ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍ ក៏ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​។ ទន្ទឹមនឹងនេះ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឱ្យ​អគ្គនាយក ដ្ឋា​ន​ដឹកជញ្ជូន​ផ្លូវទឹក​ព​ន្លឿ​ន​គម្រោង​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តកណ្ដាល​ឲ្យ​បាន​មុន​ពិធីបុណ្យ​​ចូលឆ្នាំ​ប្រពៃណី​ខែ្មរ​ខាងមុខ ដោយ​ចំណត​កំពង់ផែ​នីមួយៗ​ត្រូវមាន​ការតភ្ជាប់​ជាមួយនឹង ចំណត​ឡានក្រុង​ដើម្បី​បង្ក​ភាព​ងាយ​​ស្រួល​ដល់​អ្នកធ្វើដំណើរ​។​
​ ​
​លោក​រដ្ឋមន្ត្រី បាន​រំលឹក​ផងដែរ​អំពី​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត ការត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​យានជំនិះ​និង​ការផ្ដល់​​ប័ណ្ណបើកបរ​យានយន្ត ដែល​អាច​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់ ពេលវេលា គ្រប់​ទីកន្លែង​ដើម្បី​ចូលរួម​ក្នុងការ​កែទម្រង់​សេវា​​សាធារណៈ​ស្រប​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែង​កោតសរសើរ​ចំពោះ​មន្ត្រី​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​​កម្លាំងកាយ​ចិត្ត​ក្នុង​បុព្វហេតុ​នៃ​ការអភិវឌ្ឍ​ជាតិ និង​បាន​ណែនាំ​ឲ្យ​មន្ត្រី ទាំងអស់​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​បន្ថែមទៀត បង្កើន​សាមគ្គី​ក្នុង​ស្មារតី​រួបរួម​សហការគ្នា​ឱ្យបាន​រឹងមាំ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​៕​ដោយ : ពៅ និមល​/sn