ក្រសួង​សាធារណការ ចាប់​រថយន្ត​លើស​ចំណុះ​១០​គ្រឿង​នៅ​ខេត្តកំពង់ស្ពឺ​

1490
ចែករម្លែក
  • 112
    Shares

(​ភ្នំពេញ​)៖​ដើម្បី​រឹតបន្តឹង​លើ​ការដឹកជញ្ជូន​លើស​កម្រិត​កំណត់ លោក​សេង ឈួន​អនុរដ្ឋលេខាធិការ​និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​​យានយន្ដ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​បាន​ដឹកនាំ​កម្លាំង​សរុប​ចល័ត​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​ដោយបាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​ចុះ​ឆ្មក់​ស្ទាក់ចាប់​រថយន្ត​ចំនួន​១០​គ្រឿង​នៅ​ភូមិសាស្ត្រ​ផ្លូវជាតិ​លេខ​៤១ ភូមិ​កណប់ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​យុទ្ធនាការ​នេះ​បានចាប់ផ្តើម​តាំងពី​ម៉ោង​១១​ព្រឹក រហូតដល់​ម៉ោង​៨​យប់​ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៧ ហើយ​ប្រតិបត្តិការ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​កំពុង​ប្រតិបត្តិការ​តទៅទៀត​។​

​យោង​ប្រភព​ក្រសួង​សាធារណការ បានឱ្យដឹងថា​ក្នុងចំណោម​រថយន្ត​១០ គ្រឿង​នោះ​មន្ត្រី​ជំនាញ​បានធ្វើការ​ថ្លឹង​រួច​ចំនួន​៨​គ្រឿង​ដោយ​​លើស​ទម្ងន់​២៧ តោន​ចំនួន​២​គ្រឿង លើស ២៤ តោន ចំនួន​១ គ្រឿង លើស​២២ តោន​ចំនួន ១ គ្រឿង លើស ២០ តោន ចំនួន ១ គ្រឿង លើស​១៩​តោន ចំនួន​១​គ្រឿង​និង លើស​៧​តោន ចំនួន​២​គ្រឿង​។​​ដោយៈ​សុផល​

​រថយន្ត​ដឹក​លើស​ចំណុះ​១០​គ្រឿង​ដែល​ត្រូវបាន​ឃាត់ទុក​នៅ​ខេត្តកំពង់ស្ពឺ​នៅក្នុង​ប្រតិបត្តិការ​រឹតបន្តឹង​លើ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​

​ប្រភព​ដដែល​បានឱ្យដឹងថា​ក្នុងចំណោម​រថយន្ត​ដែល​លើស​ទាំង​៨ គ្រឿង​នេះ​ក្រុមការងារ​បានធ្វើការ​ផាកពិន័យ និង​សាង​ទំនិញ​រួចរាល់​បាន​ចំនួន​៤ គ្រឿង​ហើយ​នៅសល់​៤ គ្រឿង​ទៀត​រង់ចាំ​ម្ចាស់​មក​ដោះស្រាយ​នៅពេល​ក្រោយ​។​ចំណែក​នៅសល់​រថយន្ត​២​គ្រឿង​ទៀត​មិនទាន់​ថ្លឹង​នៅឡើយ​រង់ចាំ​ធ្វើការ​បន្តទៀត​៕