ក្រសួង​សាធារណការ និង​អាជ្ញាធរ​ចាប់ផ្ដើម​ដក​បង្គោល​ភ្លើង​ដែល​នៅ​ចំ​កណ្ដាលផ្លូវ​ហាណូយ​

1007
ចែករម្លែក

ដោយ : វិបុល / ភ្នំពេញ ៖ ក្រោយពី​មានការ​រិះគន់​របស់​ព​ល​រដ្ឋ ចំពោះ​បង្គោល​ភ្លើង​ដែល​នៅ​ចំ​កណ្ដាលផ្លូវ​ហាណូយ ឥឡូវនេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​សហការគ្នា​ដក​នេះ ចេញពី​ផ្លូវ​ហាណូយ​ជា​បណ្ដើរៗ​ហើយ ខណៈ​ពលរដ្ឋ​វិញ ក៏បាន​សាទរ​ផងដែរ​។​

​នៅតាម​ផ្លូវ​ហាណូយ គេ​ឃើញ​មាន​បង្គោល​ភ្លើង​មួយ​ជួរ​ស្ថិតនៅ​ចំ​កណ្ដាលផ្លូវ ដោយសារ​ការពង្រីក​ផ្លូវ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។ បង្គោល​ភ្លើង​ទាំងនេះ កន្លងមក​បង្គោល​ភ្លើង​ទាំងនេះ តែ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ដោយ​អ្នកដំណើរ​បាន​បើកបរ​បុក​ជា​បន្ដបន្ទាប់ រហូត​ឈាន​ដល់ក​រណ៍​បាត់បង់​ជីវិត​ក៏មាន​។​

​កន្លងមក​ពលរដ្ឋ​និង​អ្នកដំណើរ​បានចាត់ទុក​កាំ​ត់​ផ្លូវ​ហាណូយ​នេះ ថា​ជា «​ផ្លូវ​មរណៈ​» និង​មានការ​ខឹងសម្បារ ព្រមទាំង​នាំគ្នា​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​រិះគន់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន យ៉ាង​ចាស់ដៃ​ទៀតផង​។​

​ក្រោយ​ការរិះគន់ ចាប់តាំងពី​ដើមខែ​ឧសភា​មក គេ​ឃើញ​មាន​វត្តមាន​មន្ដ្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ចុះមក​រុះរើ​និង​ដក​បង្គោល​ភ្លើង​នេះ​ចេញ​ជា​បណ្ដើរៗ​ហើយ ខណៈ​ពលរដ្ឋ​វិញ​ក៏មាន​ការ​សាទរ​ផងដែរ ៕