ក្រសួង​សាធារណការ និង Huawei ពិភាក្សា​ពី​កិច្ចសហការ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា​

561
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ បានទទួល​ជួប​សម្តែង​ការគួរ​សមពី​សំណាក់​លោក​ម៉ាក វ៉ុ​ង ( Mark Wong) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei នៅ​កម្ពុជា​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទទួល​ជួប​សម្តែង​ការគួរសម លោក​ម៉ាក វ៉ុ​ង នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei ​នៅ​កម្ពុជា​

​លោក Wong គឺជា​នាយក​ប្រតិបត្តិ​ថ្មី​របស់​ក្រុមហ៊ុន Huawei នៅ​កម្ពុជា​ជំនួស​លោក​David Li ដែល បានបញ្ចប់​អាណត្តិ​របស់ខ្លួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ជំនួប​នេះ​មាន​គោលបំណង​ពិភាក្សា​អំពី​កិច្ចសហការ​របស់​ក្រុមហ៊ុន​Huawei និង​ការគាំទ្រ​ដល់​ការ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា​របស់​ក្រសួង ដោយ​ប្រើប្រាស់​ដំណោះស្រាយ​បច្ចេកវិទ្យា​ទូរគមនាគមន៍ របស់​ក្រុមហ៊ុន​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ ក៏ដូចជា​ណែនាំ​លោក Wong ដើម្បី​សិក្សា​ស្វែងយល់​ពី​លទ្ធភាព សហការ​ជាមួយ​ក្រសួង តាមរយៈ នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​របស់​ក្រសួង ដោយ​ប្រេ​ី​ប្រាស់​បច្ចេកវិទ្យា​ក្នុង​ជំនាញ​ឯកទេស​របស់ខ្លួន​។​

​លោក Wong ក៏បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី​អំពី​វឌ្ឍនភាព​នៃ​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា (​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន China Communications Construction Co.) ដែល​ពាក់ព័ន្ធ នឹង​ការដំឡើង​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​ដី​ស្ថិតនៅ​ចន្លោះ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​។ នៅពេល​បាន​ដំឡើង​រួចរាល់ បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​ដី​ទាំងនេះ នឹង​អាចឱ្យ​កម្ពុ​ជាត​ភ្ជាប់​បណ្តាញ​ប្រកប ដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ភាពជឿ​ទុកចិត្តបាន​៕ ល​

#