ក្រសួង​សាធារណ​ការបើក​ឱ្យ​ដំណើរការ​,​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ដ​

173
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នឹង​រៀបចំ​ពិធី​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​,​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ដ​ដើម្បី​ផ្តល់​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព​អាច​ជ្រើសរើស​ស្លាក​លេខ​ដែលមាន​លក្ខណៈពិសេស​អា​ចក​ម្ម៉​ង់​តាម​ការពេញចិត្ត​។​

​ជាមួយ​នោះ​ក៏មាន​ជួយ​សម្រួល​ដល់​នីតិវិធី​នៃ​ការប្រមូល​ពន្ធ​ថែម​ទៀតផង​។​នេះ​បង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុង​ការជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការទិញ​លេខ​ចុះបញ្ជី​រថយន្ត ដោយ​ងាយស្រួល តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​យុគសម័យ​បច្ចេកវិទ្យា​។​

​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ជញ្ជូន​ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង គណៈកម្មការ​អន្តរក្រសួង​ដើម្បី​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​ស​.​ស​.​យ​.​ក​គ្រឹះស្ថាន​ហរិញ្ញវត្ថុ​ជា​ដៃគូ​។​ក្រុមហ៊ុន​ឯកជន​ដៃគូ​អភិវឌ្ឍន៍​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​និង​សាធារណជន​ទូទៅ​នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ដ​នេះ​នា​ថ្ងៃ​អង្គារ​ទី​០៧​ខែមករា​ឆ្នាំ​២០២០​ផ្សារ​ទំនើប AEON MALL សែន​សុខ ស៊ី​ធី​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា​លក្ខណសម្បត្តិ​របស់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​គឺ​ត្រូវបាន​បោះពុម្ព​ដោយមាន​អក្សរ​”​កម្ពុជា​”​នៅ​ផ្នែក​ខាងលើ និង ការរួមបញ្ចូល​គ្នា​នៃ​លេខ​ឡាតាំង ឬ​អក្សរ ចាប់ពី​១​ដល់​៨​ខ្ទង់​បោះពុម្ព​នៅ​ផ្នែក​កណ្តាល ។​ព្រមទាំង​មាន​QRCode​នៅ​ផ្នែក​ខាងស្តាំ​នៃ​ស្លាក​លេខ​ហើយ​ស្លាក​លេខ​ពិសេស​នេះ​ក៏​អាច​រក្សាទុក​បាន​នៅពេលដែល​មានការ​ផ្ទេរ​កម្មសិទ្ធិ​រថយន្ត​ផងដែរ​។​

​ចាប់ពី​ថ្ងៃ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​,​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ដ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​អាចធ្វើ​ការជ្រើសរើស​ស្លាក​លេខ​រថយន្ត​ដែល​ខ្លួន​ស្រលាញ់​តាមរយៈ​ការដាក់​ពាក្យស្នើសុំ​ទិញ ឬ​ការដាក់​ដេញថ្លៃ​ក្នុង ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​រថយន្ត​ដែលមាន​អាសយដ្ឋាន vehicle.mpwt.gov.kh​ដោយ​គ្រាន់​។​

​តែ​ប្រើប្រាស់​គណនី​ដែល​ខ្លួន​មាន​ឬ​តម្កល់​ប្រាក់​ជាមួយនឹង​ដៃគូ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដោយ​បង្កលក្ខណៈ​ងាយស្រួល​តម្លាភាព​ទំនុកចិត្ត​លឿន​រហ័ស​និង​សុវត្ថិភាព​ខ្ពស់​។​ក្រៅពីនេះ​ក៏មាន​ការតាំង​បង្ហាញ​ស្តង់​ពិព័រណ៍​ចុះបញ្ជី​រថយន្ត​និង​ពិព័រណ៍​ស្លាក​លេខ​នៅ​ច្រកចូល​ធំ​CentralCourt​ក្នុង​ផ្សារ​ទំនើប​AEONMall​សែន​សុខ​ចាប់ពី​វេលា​ម៉ោង​៩​ព្រឹក​រហូតដល់​ម៉ោង​១០​យប់​៕S/