ក្រសួង​អប់រំ​និង​មី​ឡូ​ជំ​រុញឱ្យ​សិស្សសាលា​កម្ពុ​ជាមាន​របៀប​រស់នៅ​សកម្ម​ជាង​មុន​និង​ក្លាយជា​ជើងឯក​ដែលមាន​សុខ​ភាពល្អ​តាមរយៈ​កីឡា​

481
ចែករម្លែក
  • 13
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានរៀបចំ​”​ការប្រកួត​សកម្មភាព​កីឡា​ថ្នាក់បឋមសិក្សា​ថ្នាក់ជាតិ​” ដែល​រួមមាន​កីឡា ៤​ប្រភេទ​ដូចជា បាល់ទាត់​, បាល់ទះ បាល់បោះ និង​អត្តពលកម្ម សម្រាប់​គ្រប់​បណ្ដា​ខេត្ត​និង​រាជធានី​ភ្នំពេញ​។​

សិស្សានុសិស្ស​ចំនួន​៤.០០០​នាក់​បាន​ចូលរួម​នៅក្នុង​ការប្រកួត​។​ក្នុងនោះ​មាន​១.០០០​នាក់​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​បានចាប់ផ្តើម​ធ្វើ កាលពី​ថ្ងៃទី​២៩ ខែមីនា និង​បញ្ចប់​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩​។​

MILO ដែលជា​ស្លាក​សញ្ញា​ភេសជ្ជៈ​ដ៏​ល្បីល្បាញ​របស់​ក្រុមហ៊ុន Nestlé បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន​និង​កីឡា​នាំមក​នូវ​ការប្រកួត​ដល់​សិស្ស​បឋមសិក្សា​នៅ​កម្ពុជា​ដោយ​ស្របតាម​ការប្តេជ្ញាចិត្តរ​បស់​MILO​ជំរុញ​ឱ្យ​សិស្សសាលា​កម្ពុ​ជាមាន​របៀប​រស់នៅ​សកម្ម​ជាង​មុន​។

​MILO​ជឿជាក់ថា​ការប្រកួត​នេះ​នឹង​ជួយ​ឱ្យ​កុមារ​ទទួលជោគជ័យ​នៅក្នុង​ជីវិត​តាមរយៈ​ការយល់ដឹង​ពី​គុណ​តម្លៃ​ផ្ទាល់ខ្លួន​និង​ភាព​រីកចម្រើន​ខាង​ជំនាញ​សង្គម​។​ការចូលរួម​របស់​ពួកគេ​ស្របតាម​បេសកកម្ម​របស់​ក្រុមហ៊ុន​Nestle​ក្នុងការ​បង្កើន​គុណភាព​នៃ​ជីវិត​និង​រួមចំណែក​ធ្វើឱ្យ​ពួកគេ​មាន​អនាគត​ដែលមាន​សុខភាព​ល្អ​ជាង​មុន​។​

​លោកស្រី​AprilWong​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​NestleCambodia​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖”MILO​បាន​គាំទ្រ​ដល់​សុខភាព​និង​អាហារូបត្ថម្ភ​របស់​កុមារ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ​។ ការ​ឧបត្ថម​នេះ គឺ​ដើម្បី​ជំរុញ​ឱ្យ​សិស្សសាលា​កម្ពុ​ជាមាន​របៀប​រស់នៅ​សកម្ម​ជាង​មុន និង​ក្លាយជា​ជើងឯក​ដែលមាន​សុខភាព​ល្អ តាមរយៈ​កីឡា និង​អាហារ​រូប​ត្ថ​ម្ភ​ដ៏​ត្រឹមត្រូវ​។

​លើសពីនេះ​គោលបំណង​របស់​យើង​គឺ​ធ្វើការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​គុណ​តម្លៃ​នៃ​ការអប់រំ​កាយ និង​កីឡា ដែល​នាំមក​នូវ​អត្ថប្រយោជន៍​ដល់​រាងកាយ និង​ប្រាជ្ញា​ស្មារតី​និង​បង្រៀន​បំ​ណិ​ន​ជីវិត​ដែល​រៀបចំ​ឱ្យ​សិស្សសាលា​ទាំងអស់​អាច​ទទួលបាន​ភាពជោគជ័យ នៅពេលដែល​ពួកគេ​ធំ​ឡើង​”​។​

​កីឡា​ជួយ​ឱ្យ​កុមារ​ស្វែងយល់​ពី​សង្គម​ដោយ​ផ្ដល់​គំរូ​ល្អ​ដល់​ពួកគេ​ដែល​ការសិក្សា​នៅ​សាលា​មិនអាច​ធ្វើបាន​។​កីឡា​ផ្តល់​អត្ថប្រយោជន៍​ដល់​រាងកាយ​ប្រាជ្ញា​ស្មារតី​និង​ការអភិវឌ្ឍ​ជំនាញ​សង្គម​។ កីឡា ធ្វើឱ្យ​រាងកាយ​ឆ្អឹង​និង​សាច់ដុំ​រឹងមាំ​រក្សា​ទម្ងន់​និង​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ទាក់ទង​នឹង​សុខភាព​ដែល​អាច​វិវឌ្ឍន៍​នៅពេល​ក្រោយ​នៅក្នុង​ជីវិត​របស់​ពួកគេ​។​

សកម្មភាព​រាងកាយ​ជួយ​ឱ្យ​កុមា​រគេង​លក់​ស្រួល​និង​មាន​ទស្សនវិស័យ​វិជ្ជមាន​អំពី​ជីវិត​។​កុមារ​ដែលមាន​រាងកាយ​មាំមួន​និង​សុខភាព​ល្អជា​ក្មេង​ដែល​មិន​ងាយ​បាក់ចិត្ត​មាន​ភាពវៀងវៃ​និង​មាន​ទំនោរ​ទទួលបាន​ជោគជ័យ​ជាង​ក្មេង​ធម្មតា​។​

​លោក អ៊ុក សិទ្ធិ​ជាតិ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា​៖ “​យើង​ជឿជាក់ថា កុមារ​អាច​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​គុណ​តម្លៃ​ដែល​ពួកគេ​បាន​រៀន​ពី​កីឡា​ដូចជា ការគោរព​ខ្លួនឯង​, ការតស៊ូ​, ការគោរពវិន័យ​, ការធ្វើការងារ​ជា​ក្រុម​និង​ការចេះ​បន្ទាបខ្លួន​។ យើង​មាន​ទំនុកចិត្ត​ថា ការប្រកួត​នេះ នឹង​ជំរុញ​ឱ្យ​ពួកគេ​លូតលាស់​ធំធាត់​ជាមួយនឹង​កីឡា ហើយ​យើង​សូម​អរគុណ​ដល់ MILO សម្រាប់​ការគាំទ្រ​”​។

​កុមារ​ដែល​ទទួលបាន​ជ័យលាភី​មួយរូប បាន​មានមតិ​តំណាងឱ្យ​កុមារ​ដទៃទៀត ដោយ​និយាយថា​៖ “​ក្នុងនាម​ជា​ជ័យលាភី យើង​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង​ដែលមាន​វត្តមាន​នៅទីនេះ និង​បាន​រៀនសូត្រ​ពី​ការប្រកួតប្រជែង​។ យើង​មាន​អារម្មណ៍​ថា​មាន​សម្ពាធ ដោយសារ​តែមាន​កីឡាករ​ល្អៗ​ច្រើន ពួកគេ​ថែមទាំង​មានបទពិសោធន៍​ទៀតផង​។

យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​ពី​ក្រសួង​ដែល​ធ្វើឱ្យ​យើង​អាច​ចូលរួម និង​ទទួលបាន​ជ័យលាភី​នេះ​។ យើង​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ MILO សម្រាប់​ការឧបត្ថម្ភ​ផងដែរ​៕S/

​ចំណងជើង​រូ​បថ​តៈ​មី​ឡូ​គាំទ្រ​ការប្រកួត​សកម្មភាព​កីឡា​ថ្នាក់បឋមសិក្សា​ថ្នាក់ជាតិ​”