ក្រសួង​អប់រំ​ហាម​បង្ហោះ​វិញ្ញាសា​និង​អត្រាកំណែ នៃ​ការប្រឡង​បាក់​ឌុប​

2039
ចែករម្លែក

(​ភ្នំពេញ​)៖​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ដល់​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ពាក់ព័ន្ធ ឲ្យ​បញ្ឈប់​ជាបន្ទាន់​កា​ចែករំលែក​រាល់​វិញ្ញាសា អត្រាកំណែ ឬ សន្លឹក​កិច្ចការ​បេក្ខជន ក្នុង​រយៈពេល​ដំណើរការ​ប្រឡង និង​ការប្រកាស​លទ្ធផល​ផ្លូវការ​មិនទាន់​ត្រូវបាន​បញ្ចប់ បើ​ពុំ​នោះទេ ក្រសួង​នឹង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​ស្វែងរក​ម្ចាស់​ទំព័រ ឬ គណនី​ហ្វេ​ស​ប៊ុ​ក​ទាំងនេះ មក​ទទួលខុសត្រូវ​នូវ​ទង្វើ​របស់ខ្លួន​តាម​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​៕sn​

#