ក្រសួង​អប់រំ ចេញ​សេចក្តីណែនាំ​ពី​វិធានការ​បង្ការ​អាកា​រៈ​ទន់​ដៃជើង និង​ការ​ថប់​បារម្ភ​នៅតាម​គ្រឹះស្ថាន​អប់រំ​

1111
ចែករម្លែក

ដោយ ៖ វិបុល/(​ភ្នំពេញ​) ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ ស្តីពី​វិធានការ​បង្ការ​អាកា​រៈ​ទន់​ដៃជើង និង​ការ​ថប់​បារម្ភ​នៅតាម​គ្រឹ​ស្ថាន​សាធារណៈ និង​ឯកជន​។​

​បើតាម​សេចក្តីណែនាំ ដែល​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា ក្នុងពេល​កន្លងទៅ​ថ្មីៗ​នេះ នៅតាម​គ្រឹះស្ថានសិក្សា​មួយចំនួន មាន​ករណី​សិស្ស​កើតមាន​អាកា​រៈទ​ន់​ដៃ ទន់​ជើង និង​ការ​ថប់​បារម្ភ​ជា​បន្តបន្ទាប់​។​

​ក្រសួង​អប់រំ បាន​បញ្ជាក់ថា “​ឆ្លងតាម​លទ្ធផល នៃ​ការចុះ​អន្តរាគមន៍​បន្ទាន់​ពី​ស្ថាប័ន​ពាក់ព័ន្ធ បាន​រកឃើញ​ពី​មូលហេតុ ដែល​កើតមាន​ករណី​ខាងលើនេះ គឺ​បណ្តាលមកពី​សិស្ស​មាន​ជម្ងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ បញ្ហា ថប់​បារម្ភ បរិស្ថាន​សិក្សា​មិន​សមស្រប ការទទួល​ទាន​អាហារ​មិនមាន​តុល្យភាព ការបរិភោគ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ការ​ទទួលទានដំណេក​មិន​គ្រប់គ្រាន់​ជាដើម​”៕