ក្រសួង​៖ អាម៉េរិក​កំពុង​លេង​ជាមួយ​ភ្លើង​ជុំវិញ​បញ្ហាតៃ​វ៉ាន់​

695
ចែករម្លែក

​អំពើ​របស់​អាម៉េរិក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ គ្រោះថ្នាក់​និង​បំផ្លាញ​ទំនាក់ទំនង​ចិន​-​អាម៉េរិក ព្រមទាំង​ស្ថិរភាព​តំបន់ ,​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន​លោក​​វូ គៀន បាន​និយាយ​។​

​លោក​វូ​ បាន​និយាយ​ក្នុង​សន្និសីទកាសែត​ខ្លី​មួយ​ថា «​ភាគី​អាម៉េរិក​កាលពី​ពេល​ថ្មីៗ​បាន​ប៉ុនប៉ង​ដោយ​ឥត​បានការ​ដើម្បី​ដាក់​ចិន​ជា​ទាសករ​ដោយ​ដៃ​ចិន​គ្នាឯង​។​នេះ​ជា​សុបិន​​គ្មាន​ការពិត​…​ជាមួយ​នឹង​អំពើ​ទាំងនេះ អាម៉េរិក​កំពុង​លេង​ជាមួយ​ភ្លើង​និង​បំផ្លាញ​ការអភិវឌ្ឍ​ជា​បន្ត​នៃ​នាក់​ទំនង​ចិន​-​អាម៉េរិក ព្រមទាំង​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​​តំបន់​»​។​

​លោក​ក៏​បាន​បញ្ជាក់ថា តៃវ៉ាន់​ជា​ផ្នែក​របស់​មហា​ចិនដីគោក​ និង​ដូច្នេះ វា​បាន​មាន​អ្វី​មួយ​ដែល​ប៉ះពាល់​ផលប្រយោជន៍​ជាតិចិន​។​

​ប្រតិកម្ម​របស់​អ្នក​នាំ​ពាក្យ​នេះ ​កើត​ឡើង​បន្ទាប់ពី​ប្រធាន​សន្តិសុខ​កោះ​តៃវ៉ាន់ លោក​ដា​វីត លី ត្រូវបាន​គេ​រាយការណ៍​ថា ​បាន​ជួបប្រជុំ​ជាមួយ​សម​ភាគី​អាម៉េរិក ច​ន បុល​ថុន ក្នុង​​អំឡុង​ពេល​លោក​ទស្សនកិច្ច​អាម៉េរិក​រវាង​ថ្ងៃ​១៣-២១​ឧសភា​។​កាលពី​ថ្ងៃ​ចន្ទ ក្រសួងការបរទេស​អា​ម៉េរិក​បាន​ថ្កោលទោស​ជំនួប​នេះ​និង​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ប្រឆាំង​ជំនួប​ផ្លូវការ​រវាង​មន្ត្រី​អាម៉េរិក​និង​កោះ​តៃវ៉ាន់​។​

​កាលពី​ថ្ងៃ​២០​ឧសភា ក្រសួង​ការពារ​ជាតិចិន​បាន​និយាយថា នាវា​ពិឃាត​អាម៉េរិក​បំពាក់​ដោយ​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​ទៅរក​គោលដៅ​មួយ​បាន​បើក​ចូល​ដែនទឹក​ជិត​បណ្តា​កោះ​និង​​តំបន់​ថ្ម​ប៉ប្រះ​ទឹក​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចិន​។​ចិន​ចាត់ទុក​អំពើ​នេះ​ថា​ជាការ​បង្ករឿង​។​

​កោះ​តៃវ៉ាន់​ដែល​ស្ថិត​នៅ​ឯនាយ​ឆ្នេរ​ខាងត្បូង​របស់​ចិន​បាន​គ្រប់គ្រង​ដោយ​ឯករាជ្យ​ពី​មហា​ចិនដីគោក​ចាប់តាំងពី​ឆ្នាំ​១៩៤៩​។​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​កោះ​នេះ​ជា​ខេត្ត​​ឧទ្ទាម​មួយ​របស់​ខ្លួន ​ហើយ​បាន​គំរាម​ប្រើ​កម្លាំង​ទ័ព​ដើម្បី​នាំ​មក​បង្រួប​បង្រួម​​ទឹក​ដី​ឡើង​វិញ​ក្នុង​ករណី​ចាំបាច់​៕​ដោយ​៖​វាសនា​/Ha

នាវាអាម៉េរិកបង្ហាញខ្លួននៅច្រកសមុទ្រតៃវ៉ាន់

#