ក្រឡាប់​រថយន្ត​នៅ​មណ្ឌលគិរី​បុគ្គលិក​ក្រុមហ៊ុន​អចលនៈទ្រព្យ​​របួស​៤​នាក់​

1613
ចែករម្លែក

​​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​រថយន្ត​លុច​ស៊ី​ស​មួយគ្រឿង​ជិះ​គ្នា​ចំនួន​៧​នាក់​បាន​ក្រឡាប់​ជាច្រើន​ត្រឡប់​រួច​ធ្លាក់​ចូលក្នុង​ប្រលាយទឹក​បង្ក​ឱ្យ​អ្នកជិះ​ក្នុង​រថយន្ត​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​កាលពី​ម៉ោង​ព្រឹក ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៨ ។​

​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​រថយន្ត​រងគ្រោះ​ត្រូវបាន​ជិះ​ទិសដៅ​ពី​លិចទៅ​កើត​។​លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវ​មាន​សភាព​កោង​ហើយ​រថយន្ត​ក៏​រេ​ចង្កូត​មក​ម្ខាង​ផ្លូវ​ក្រឡាប់​វា​ច្រើន​ក្រឡាប់​ជាប់គាំង​នៅក្នុង​ប្រឡាយ​តែម្តង​។​ភ្លាម​អ្នកភូមិ​បាន​ជួយ​ជ្រោមជ្រែង​និង​សង្គ្រោះ​ជនរងគ្រោះ​ទាំង​បួន​ទៅ​មន្ទីរពេទ្យ​ឯកជន​។​

​សមត្ថកិច្ច​បានឱ្យដឹង​ដែរ​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រឡាប់​ដោយសារ​តៃកុង​បើក​ខ្វះ​ការប្រុងប្រយ័ត្ន​។​ករណីនេះ​បណ្តាលឱ្យ​រងរ​បូស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​ម៉ាក​លុច​ស៊ី​ស​៣០០ ពាក់​ស្លាក់​លេខ ភ្នំពេញ ២,L៦៣៨៣​។​

សមត្ថកិច្ច​ថា រថយន្ត​នេះ​បានធ្វើ​ដំណើ​ពី​ខេត្តក្រចេះ ជា​របស់​ក្រុមហ៊ុន​អចលនៈទ្រព្យ​អិ​ល​.​អូ​.​ឌី​L.O.D​ផ្តល់​សេវា​កម្មបង់​រំលស់​បញ្ចាំ​ម៉ូតូ​ឡាន​និង​កាត​គ្រី​គ្រប់​ប្រភេទ​។​​បច្ចុប្បន្ន​រថយន្ត​ត្រូវបាន​កម្លាំង​អធិការ​រដ្ឋា​ន​ស្រុក​កែ​សីមា​ស្ទូច​យកមក​រក្សាទុក​រង់ចាំ​ការដោះស្រាយ​៕S/

​ក្រឡាប់​រថយន្ត​នៅ​មណ្ឌលគិរី​បុគ្គលិក​ក្រុមហ៊ុន​អចលនៈទ្រព្យ​​របួស​៤​នាក់​