ក្រឡាប់​រថយន្ត​សៀក​អេ​ស្ប៉ាញ សម្លាប់​ដំរី​មួយ​ក្បាល

3427
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា​សត្វ​ដំរី​មួយ​ក្បាល​បាន​ងាប់​ហើយ​ដំរី​២​ក្បាល​ទៀត​បាន​រងរបួស​នៅពេល​ដែល​រថយន្ត​សៀក​ដឹក​សត្វ​ដំរី​៥​ក្បាល​មួយ​គ្រឿង​ជួប​គ្រោះថ្នាក់​​ចរាចរណ៍​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ភាគ​អាគ្នេយ៍ កាលពី​ថ្ងៃ​ចន្ទ​ទី​២​ខែ​មេសា​។​

​អ្នកនាំពាក្យ​របស់​ក្រសួង​គ្រប់គ្រង​បណ្តាញ​ផ្លូវ​អេ​ស្ប៉ា​ញ បាន​និយាយថា​រថយន្ត​ធំ​នេះ បាន​កំពុង​បើក​ជែង​រថយន្ត​មួយ នៅលើ​ផ្លូវ​ធំ​ជិត​ទីក្រុង​Pozo Canada ប្រទេសេ​​អេ​ស្ប៉ាញ ស្រាប់តែ​វា​បាន​ក្រឡាប់​។​

​ដំរី​ដែល​ងាប់​នេះ ត្រូវបាន​រកឃើញ​នៅក្នុង​ប្រឡាយ​ទឹក​ក្បែរ​ផ្លូវ​នោះ ។

​មាន​ដំរី​៥​ក្បាល នៅលើ​រថយន្ត​ធំ​នេះ ហើយ​តាម​រូបភាព​វីដេអូ​បានបង្ហាញ​ដំរី​២​ក្បាល​ដែល​មិន​របួស ត្រូវបាន​គេ​នាំ​ចេញ​ពី​កន្លែង​កើតហេតុ​នេះ​។​

​ចំណែក​អ្នកបើករថយន្ត​នេះ មិន​បាន​រងរបួស​ក្នុង​គ្រោះថ្នាក់​នេះ​ទេ​៕​ដោយ​៖​សុខា​/sn


ដំរី​មួយ​ងាប់​ហើយ​ដំរី​២​ក្បាល​ទៀត​រងរបួស​នៅ​ពេល​រថយន្ត​សៀក​មួយ​ដែល​ដឹក​ដំរី​៥​ក្បាល មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ចន្ទ​