ក្រឡាប់​រឺ​ម៉ក​ដឹក​កម្មករ របួសធ្ងន់​ស្រាល​២៨​នាក់​ ​នៅ​ស្រុក​សាមគ្គី​មានជ័យ

1196
ចែករម្លែក

(​កំពង់ឆ្នាំង​) ៖ រឺ​ម៉ក​ដឹក​កម្មករ កម្ម​ការ​នីមួយ​គ្រឿង បាន​បើក​ធ្លាក់​ផ្លូវ​និង​បាន​ជ្រុល​ទៅបុក​ដើមឈើ រហូតដល់​ក្រឡាប់​ក្នុងពេលដែល​ចៀស​នឹងរ​ថ​យន្ត​ដឹក​កម្មករ ដែល​បណ្តាលអោយ​កម្មក​រ កម្ម​ការ​នី​ប្រមាណ​ជា​២៨​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុងចំណោម​កម្មករ កម្ម​ការ​នី​ដែល​ជិះ​នៅលើ​រឺ​ម៉ក​ប្រមាណ​ជា​៤០​នាក់ ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃទី​១១​ខែ​សសី​ហា ឆ្នាំ​២០១៧ ត្រង់ចំណុច​ភូមិ​ទួល​ពង្រ ឃុំ​ស្វាយ ស្រុក​សាម​គ្គឺ​មាន​ជ​យ័​ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​បានអោយដឹង​ថា នៅ​មុនពេល​កើតហេតុ រឺ​ម៉ក​ដឹក​កម្មករ កម្ម​ការ​នី​នោះបាន​ដឹក​មនុស្ស​ប្រជា​៤០​នាក់ ដើ​ម្ប​ដាក់​ទៅ​កន្លែងធ្វើការ ។ នៅពេល​មកដល់​ចំណុចកើតហេតុ រឺ​ម៉ក​ដឹក​កម្មករ កម្ម​ការ​នី​បានគេច​នឹង​រថ​យ្ត​ដឹក​កម្មករ​មួយគ្រឿង ពេលដែល​កំពុង​គេច​នោះ បណ្តាលអោយ​រឺ​ម៉ក​បាន​រេ​ចង្កូត ជ្រុល​ទៅបុក ដើមឈើ ។ ចំណែកឯ​កក​ម្មករ កម្ម​ការ​នី​ដែល​នៅលើ​រឺ​ម៉ក ភ័យ​ស្លន់ស្លោ ខ្លះ ក៍បាន​លោត​ពីលើ​រឺ​ម៉ក បណ្តាលអោយ​កម្មករ កម្ម​ការ​នី​របួសធ្ងន់​ស្រាល​ប្រមាណ​ជាង​២៨​នាក់ ។ ក្រោយពេល​កើតហេតុ​ជ កម្មករ កម្ម​ការ​នី រងគ្រោះ​ត្រូវបាន​គេ​ដឹក មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ និង គ្លី​និ​ឯកជន​ផងដែរ ។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា គ្រោះថ្នាក់​ច​រារ​ចរណ៍​នេះ​កើតឡើង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​៕ L ដោយ​៖ សន សក្តា​