ក្រឡេកមើល​សម្រស់​ពី​ក្មេង​របស់ ឱក សុគន្ធ​កញ្ញា ពិតជា​ភ្ញាក់ផ្អើល​

1738
ចែករម្លែក

​ភ្នំពេញ​៖ លើ​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​ក អ្នកគាំទ្រ និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បាននាំគ្នា​ចែក រំលែក​ត​គ្នា​និង​ជជែក​ពី​រឿង​តារាចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​គឺ ឱក សុគន្ធ​កញ្ញា ដែល​មើល​រូបថត​នាង​កាល​នៅ​ក្មេង​ពិតជា​ភ្ញាក់ផ្អើល​។ មហាជន​នាំ​លាន់មាត់​ពេល​ឃើញ រូប​របស់​នាង​កាល​នៅ​ក្មេង គឺ មាន​សម្រស់​និង​ទម្រង់​មុខ ខុសគ្នា​ឆ្ងាយ​ខ្លាំង​មែនទែន​។

​ជា​រើ​យៗ គេ​តែងតែ​ឃើញ​សិល្បករ​-​ការិនី​ឬ​តារា​ល្បី​ជាច្រើន​នាំគ្នា ទម្លាយ​រូបថត​កាលពី​ក្មេង ឬ បង្ហោះ​បង្អួត​រូបថត​ពី​ក្មេង ដើម្បី​លើកយក​មក​ប្រៀបធៀប​សម្រស់​គ្នា​នាពេល​បច្ចុប្បន្ន ។ ប៉ុន្តែ​ចំណោម​តារា​ស្រីៗ ល្បី​ជាច្រើន ឱក សុគន្ធ​កញ្ញា កាលពី​ក្មេង​គឺមាន​ទម្រង់​មុខមាត់​ស្អាត និង​គួរឱ្យ​ស្រឡាញ់ ខុសពី​ទម្រង់​ពី​បច្ចុប្បន្ននេះ​ទៅវិញ​។ ពីព្រោះ​ពេលនេះ​មុខមាត់ ទម្រង់​មុខ ចង្កា​ទៅជា​រាង​អក្សរ​វី (V)​ហើយ ចម្រុះ​វិញ​គឺ​ស្រួច​តែម្តង​ដែល​ពី​ទម្រង់​មុខ​ពី​ក្មេង​ខុសគ្នា ឆ្ងាយ​ខ្លាំង ។ ប៉ុន្តែ​អ្នកគាំទ្រ​របស់​នាង​ជាច្រើន បែរជា​នាំគ្នា​ថា កាលពី​ក្មេង​គឺ​នៅតែ​ស្អាត ម្យ៉ាងដែរ​។

​រូបថត​ជាច្រើន​នៅ​កាល​ក្មេង​ដែល​ទើប​ចូល​សិល្បៈ ជំនាន់​ជាមួយ​រៀមច្បង​សិល្បៈ ដូចជា​លោក ឃុំ បុ​ណ្ណា​ដែ​ត ត្រូវបាន​មហាជន​ភ្ញាក់ផ្អើល និង លាន់មាត់​គ្រប់​ថា ស្អាត​ផង ថា​មុខ​ខុសគ្នា​ផង ៕ ដោយ: បូរិន