ក្រុងប៉ារីស​ហាម​រថយន្ត​មិនឱ្យ​បើកបរ​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​ទី​១​ជា​រៀងរាល់ខែ​ដើម្បី​ស្តារ​គុណភាព​ខ្យល់​

818
ចែករម្លែក

​ពេលនេះ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កំពុង​ពង្រីក​តំបន់​គ្មាន​រថយន្ត​របស់ខ្លួន​ដើម្បី រួមបញ្ចូល​ភាគច្រើន នៃ​មជ្ឈមណ្ឌល​កណ្តាល​ក្រុង ក្នុង​គោលបំណង​ប្រយុទ្ធប្រឆាំង នឹង​ការបំពុល​បរិយាកាស និង​ដើម្បី​ទុក​ទីធ្លារ​បន្ថែម​សម្រាប់​អ្នក​ថ្មើរជើង នេះ​បើ​យោងតាម គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​៤ ខែតុលា​។​

​រថយន្ត​ត្រូវបាន​ហាមឃាត់​នៅក្នុង​សង្កា​ត់ទី​១ សង្កា​ត់ទី​២ សង្កា​ត់ទី​៣ និង​សង្កា​ត់ទី​៤ សម្រាប់​ថ្ងៃអាទិត្យ​សប្តាហ៍​ទី​១ ជា​រៀងរាល់ខែ ដោយបាន​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ចុង​សប្តាហ៍​ទី​៧ ខែតុលា តទៅ​។​

​សូមបញ្ជាក់ថា ទីក្រុង​ប៉ារីស បាន​ប្រារព្ធ​ទិវា​គ្មាន​រថយន្ត​ប្រចាំឆ្នាំ​រួចទៅហើយ គឺជា​ទីក្រុង ដែល​បំពុលបរិស្ថាន​បំផុត​នៅ​អឺរ៉ុប​ខាងលិច​។ ទីក្រុង​មួយ​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១៣ នៅ​ទ្វីបអឺរ៉ុប​ទាំងមូល ចំណែកឯ​ទីក្រុង​ឡុង​ដ៍ របស់​អង់គ្លេស ជាប់​ចំណាត់ថ្នាក់​លេខ ២៥៕ ប្រែ​សម្រួល​: ខុម​