ក្រុងព្រះសីហនុ​កំពុង​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​នា​ថ្ងៃនេះ​ពលរដ្ឋ​សុំឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​

208
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ភ្លៀង​មួយ​មេ​ធំ​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​នេះ​ធ្វើឱ្យ​តំបន់​ទំនាប​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ​លិច​ជា​អន្លើៗ​។​ដូចជា​នៅ​ស្ពាន​អូរ​សំអាត​និង​តំបន់​ទំនាប​ខ្លះទៀត​ក្នុង​សង្កាត់​លេខ​៣​និង​សង្កាត់​លេខ​៤​។​

​ករណី​ជំនន់​ទឹកភ្លៀង​នេះ​អាជ្ញាធរខេត្ត​ព្រះសីហនុ​ក្រោម​ការដឹកនាំ​បញ្ជា​ពី​លោក​គួច​ចំរើន​អភិបាលខេត្ត​បាន​ដោះស្រាយ​ជា​បណ្តើរៗ​ដូចជា​ឱ្យ​គ្រឿងចក្រ​កាយ​បើកផ្លូវ​ទឹក​និង​ដោះស្រាយ​បញ្ហា​សំណង់​ដែល​សង់​រំលោភ​លើដី​អូរ​ប្រឡាយ​ជាដើម​។

​ជាមួយគ្នានេះ​ពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង​ខេត្ត​ព​ន្លឿ​ន​ស្តារ​និង​អភិវឌ្ឍន៍​លើ​ហេ​ដ្ឋា​រចនា​សម្ព​ន័​ដូចជា​បណ្តាញ​ផ្លូវទឹក​និង​ផ្លូវ​សាធារណៈ​ឱ្យបាន​ឆាប់​បន្តិច​បើ​ពុំ​នោះទេ​ពលរដ្ឋ​នៅតែ​រងទុក្ខវេទនា​ដដែល ៕S/​

#