ក្រុងភ្នំពេញមានគោលបំណងឲ្យមានការរត់ត្រង់នៃរថយន្តដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញ-វង់តាវ ក្នុងន័យ ទាក់ទាញភ្ញៀវទេសចរណ៍

136
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថារដ្ឋបាលរាជធានីភ្នំពេញនិងទីក្រុងវង់តាវ ចង់ឃើញកិច្ចសហការកាន់តែជិតស្និតលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។លោកថ្លែងបែបនេះក្នុងពេលទទួលជួបសំណេះសំណាលជាមួយប្រតិភូទីក្រុងវង់តាវ ខេត្តបារៀ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ លោក ង្វៀង ហុងលីញ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម, លេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបារៀកាលពីព្រឹកថ្ងៃទី២១តុលា នៅរដ្ឋបាលរាជធានីភ្នំពេញ។

នៅក្នុងជំនួបនោះភាគីទាំង២បានបង្ហាញឲ្យឃើញពីចំណងទាក់ទង និងកិច្ចសហប្រតិ បត្តិការរបស់រាជធានីភ្នំពេញនិងទីក្រុងវង់តាវ ដែលជាទីក្រុងកំពុង ផែសមុទ្ររបស់ វៀតណាម។ ភាគីទាំង២ក៏បានលើកឡើងពីគោលបំណងឲ្យមាន ការរត់ត្រង់នៃរថយន្តដឹកជញ្ជូនអ្នកដំណើរភ្នំពេញ-វង់តាវ, វង់តាវ-ភ្នំពេញក្នុងន័យ ទាក់ទាញភ្ញៀវទេសចរណ៏ឲ្យបានកាន់តែច្រើនថែមទៀតនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា(MOU) រួមនឹងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច,ពាណិជ្ជកម្មរវាងទីក្រុងទាំង២ឲ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះលោក ឃួង ស្រេង បានរំលឹកឡើងវិញពីដំណាក់កាលដែលកម្ពុជាជួបការលំបាកគឺមានតែមិត្តវៀតណាមដែលមានភូមិផងរបងជាមួយទេដែលបាន ជួយដល់កម្ពុជាហើយប្រពៃណីជួយគ្នាទៅវិញទៅមកនេះមានរហូតដល់បច្ចុប្បន្ន។ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ង្វៀង ហុងលីញ ពាក់ពន្ធ័នឹងការតាំងទីលំនៅរបស់ជនជាតិ វៀតណាមនៅរាជធានីភ្នំពេញជាពិសេសនៅលើដងទន្លេសាប លោក ឃួង ស្រេង បានបញ្ជាក់ថា៖កម្ពុជាមានច្បាប់អន្តោប្រវេសន្តដែលតំរូវឲ្យយើងអនុវត្តតាមច្បាប់គឺធ្វើឡើងគ្រប់ជនជាតិមិនថាជនជាតិវៀតណាម ឬសាសន៏ដទៃណាទេគឺយើងធ្វើដោយមិនមានការរើសអើងដោយយកច្បាប់ជាគោល គឺត្រូវរៀបចំឲ្យស្របច្បាប់ និងមានសណ្តាប់ធ្នាប់។

ក្នុងនោះលោកអភិបាលបន្តទៀតថា យើងមិនចង់ឃើញទឹកទន្លេមេគង្គរបស់យើងពោរពេញដោយការបំពុលបរិស្ថាន ហើយបើទន្លេមេគង្គនៅកម្ពុជាត្រូវបានបំពុលវានឹងប៉ះពាល់ដល់ទន្លេមេគង្គនៅវៀតណាមដែរព្រោះកម្ពុជា និងវៀតណាមប្រើទឹកទន្លេមេគង្គតែមួយ៕B/