ក្រុងមាន​គម្រោង​សាងសង់​ជញ្ជាំង​បេតុង​ប្រឡាយ​ស្ទឹងមានជ័យ ចាប់ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ដល់​ទ្វារ​ទឹក​ប្រឡាយ​ដើម​ស្លែង​

1232
ចែករម្លែក

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា​​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​សាងសង់​ជញ្ជាំង​បេតុង​ប្រឡាយ​ស្ទឹងមានជ័យ ចាប់ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌមានជ័យ​ហូត​ដល់​ទ្វារ​ទឹក​ប្រឡាយ​ដើម​ស្លែង​ផ្លូវ​លេខ​៣៧១​សង្កាត់​អូ​បែកក្អម​ខណ្ឌ​សែន​សុខ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​បែបនេះ​កាលពី​រសៀល​ថ្ងៃទី​៣ ខែឧសភា ក្នុងពេល​លោក​ដឹកនាំ​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ចុះ​ពិនិត្យ​ដំណើរការ​គម្រោង​សាងសង់​ជញ្ជាំង​បេតុង​ប្រឡាយ​ស្ទឹងមានជ័យ ចាប់ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌមានជ័យ​ហូត​ដល់​ទ្វារ​ទឹក​ប្រឡាយ​ដើម​ស្លែង​ផ្លូវ​លេខ​៣៧១​សង្កាត់​អូ​បែកក្អម​ខណ្ឌ​សែន​សុខ និង​ពិនិត្យ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុងភូមិ​សាស្ត្រ​តំបន់​សឡា​, ភូមិសាស្ត្រ​តំបន់​ទីលាន​សំរាម​ស្ទឹងមានជ័យ ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​ប្រឡាយ​ស្ទឹងមានជ័យ​មាន មាន​សារសំខាន់​ណាស់ ក្នុង​ការរំដោះ​ទឹកជំនន់​ទឹកភ្លៀង ចេញពី​តំបន់​ព្រលានយន្តហោះ​ផ្នែក​ខាងត្បូង និង​ខាងកើត ផ្លូវ​២០០៤ ផ្លូវ​២០០២ និង​តំបន់​ប្រមូល​ទឹក​នៅ​ស្ទឹងមានជ័យ ដោយ​បង្ហូរ​ទម្លាក់​ទៅតាម​ប្រឡាយ​មេ​ស្ទឹងមានជ័យ ឆ្ពោះទៅ​ស្ថានីយ​បូមទឹក​បឹងទំពុន​។​ពាក់ព័ន្ធ​នឹង ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ តំណាក់កាល​ទី​១ មកដល់ពេលនេះ​ឈានដល់​ចាក់​បេតុង​ស៊ី​ផាយ​បាន​ជាង​៩០​ភាគរយ​ហើយ ។​លោក​ប្រធាន​មន្ទីរ​ថាការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​នេះ មាន​ប្រវែង​១៤៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ។​គម្រោង​នេះ​បាន​បែង​ចែកជា​៤​តំណាក់កាល ដោយ​តំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សង​ខាង​​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុងតំណាក់កាល​ទី​១​នេះ ក្រុមការងារ​បា​នស​ម្រុ​ច​ការងារ​របស់ខ្លួន​បាន​ជាង​៩០​ភាគរយ​ហើយ ។ ក្រៅពី​ចាក់​បេតុង​ស៊ី​ផាយ​ហើយ​នោះ ការចាក់ដី​បំពេញ​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ក្រុមការងារ​ក៏បាន​ចាក់​បាន​ចំនួន​៩៥​ភាគរយ​ហើយ​​។ ចំណែក​ការកាយ​ភក់​ចេញពី​បាត​ប្រឡាយ អនុវត្ត​ការងារ​សម្រេចបាន​១០០​ភាគរយ​ហើយ​។​

​ក្នុងឱកាស​នោះ​លោក អភិបាល​រាជធានី​ភ្នំពេញ​បាន​អះអាងថា​៖​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នី​ង​ប្រើប្រាស់​គ្រប់​លទ្ធភាព និង​មធ្យោបាយ ដើម្បី​ធ្វើយ៉ាងណា ដោះស្រាយ​ឱ្យបាន​លើ​ការលិចលង់​លំនៅដ្ឋាន ប្រជាពលរដ្ឋ​នៅ​តំបន់​ស្ទឹងមានជ័យ ខណៈដែល​កន្លងមកនេះ​ឱ្យ​តែមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​តំបន់​នេះ​តែង​ទទួលរង​ការលិចលង់ បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​។មន

#