ក្រុងហូជីមីញពិចារណាកាត់បន្ថយចំនួនម៉ូតូ

567
ចែករម្លែក

ដោយត្រូវបានស្នើដោយនាយកដ្ឋានដឹកជញ្ជូននៅទីក្រុងហូជីមីញអំពីគម្រោងការដោះស្រាយការកកស្ទះចរាចរណ៍នៅទីក្រុងនេះ ក្រសួងដឹកជញ្ជូនបានស្នើឱ្យកម្រិតចំនួនម៉ូតូនៅទីក្រុងនេះ ដោយអនុវត្ត៣ដំណាក់កាលនៃគម្រោងការដោះស្រាយការកកស្ទះចរាចរណ៍រយៈពេលជាង១០ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០៣០។

គម្រោងការដោះស្រាយបញ្ហាចរាចរណ៍នេះ គឺរួមមានការតំឡើងតំម្លៃចតយានយន្ត ការរឹងបន្តឹងចំណតយានយន្ត និងដំឡើងពន្ធលើម៉ូតូ ជាដើម។ រថយន្តក្រុងនឹងដើរតួដ៏សំខាន់ក្នុងការដឹកជញ្ជូនមនុស្សនៅទីក្រុងនេះ ។

ទីក្រុងហូជីមីញ បានបន្ថែមរថយន្តក្រុងជាច្រើន ដែលនាំឱ្យទីក្រុងនេះ មានរថយន្តក្រុងចំនួន៤.៨០០គ្រឿង។

កាលពីឆ្នាំមុន ផែនការនេះ ត្រូវបានគ្រោងអនុវត្តជាលើកទីមួយប៉ុន្តែ ក្រុមអ្នកជំនាញបាននិយាយថា អ្វីដែលចាំបាច់មុនគេនោះ គឺត្រូវអភិវឌ្ឍការដឹកជញ្ជូនសាធារណៈជាមុនសិន។

គិតត្រឹមខែសីហាឆ្នាំមុន ទីក្រុងនេះ មានរថយន្តជិត៨លានគ្រឿង និងម៉ូតូចំនួន៧,៣លានគ្រឿង៕ដោយ៖សុខា

ក្រុងហូជីមីញមានបញ្ហាចំនួនម៉ូតូច្រើនពេក

#