ក្រុង​ឃែ​ន​សាស នឹង​បោះឆ្នោត​សម្រេច​ដក​ព្រះនាម​មហាក្សត្រ​ចេញពី​ឈ្មោះ​មហាវិថី​

296
ចែករម្លែក

​ប្រជាជន​នៅ​ក្រុង​ឃែ​ន​សាស (Kansas) សហរដ្ឋ​អាម៉េរិក នឹង​បោះឆ្នោត​សម្រេច​ថា​តើ​ក្រុង​នេះ​ត្រូវ​ដក​ឈ្មោះ​ផ្លូវ Dr. Martin Luther King Jr. ចេញពី​មហាវិថី​មួយ​ក្នុងចំណោម​មហាវិថី​ប្រវត្តិសាស្ត្រ​ក្នុង​ក្រុង​នេះ ឬក៏​អត់​។

Kansas City to vote on

កាលពី​ថ្ងៃ​អង្គារ ទី​៥​ខែវិច្ឆិកា​ក្រុម​អ្នកបោះឆ្នោត​បាន​ពិចារណា​លើ​ការបោះឆ្នោត​មួយ​ដែល​នឹង​កែប្រែ​សេចក្ដី សម្រេច​របស់​ក្រុមប្រឹក្សា​ក្រុង ដាក់ចេញ​កាលពី​ខែមករា ដែល​បាន​ប្ដូរ​ឈ្មោះ​មហាវិថី The Paseo ប្រវែង ១៦.១ គីឡូម៉ែត្រ​ខាងលើ​ទៅជា​មហាវិថី Dr. Martin Luther King Jr. ។​

Kansas City to vote on

គួររំឭកថា សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​ក្រុង​យក​ព្រះនាម​មហាក្សត្រ​មក​ដាក់ឈ្មោះ​ឱ្យ​មហាវិថី​នេះ​ធ្វើឡើង បន្ទាប់ពី​ការតស៊ូ​មតិ​ជាច្រើន​ឆ្នាំ​ពី​ប្រជាជន​ដើម​ដែល​រស់ក្នុង​ទីក្រុង​នេះ​។​

Kansas City to vote on

អ្នកស្រុក​មួយក្រុម​ដែល​មានបំណង​រក្សាទុក​ឈ្មោះ​ដើម The Paseo បានចាប់ផ្ដើម​ប្រមូល​ញត្តិ​កាលពី​ខែមេសា ដើម្បី​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​សម្រេច​ដាក់ឈ្មោះ​ដើម​វិញ​។​

Kansas City to vote on

យុទ្ធនាការ​នេះ​បាន​បង្ក​ភាពចម្រូងចម្រាស​យ៉ាងខ្លាំង​ដោយ​ក្រុម​អ្នកគាំទ្រ​ព្រះនាម​មហាក្សត្រ​ចោទប្រកាន់​ក្រុម​អ្នកប្រឆាំង​ថា​ប្រកាន់ពូជសាសន៍ ចំណែកឯ​ក្រុម​អ្នកគាំទ្រ​ឈ្មោះ The Paseo​និយាយថា​ថ្នាក់ដឹកនាំ​ក្រុង​បាន​ជំរុញ​ឱ្យ ប្ដូរ​ឈ្មោះ​ផ្លូវ​នេះ​ដោយ​គ្មាន​នីតិវិធី​ត្រឹមត្រូវ​ហើយក៏​ជាការ​មើលរំលង​គុណ​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​នៃ​ឈ្មោះ​ផ្លូវ​នេះ​ផងដែរ​៕ ប្រែ​សម្រួលៈ​ខុម​

Kansas City to vote on
Kansas City to vote on