ក្រុង​ចាប់ផ្ដើម​រើ​បង្គោល​ស្តុ​ប​ចាស់​ចេញ ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី​ជិត​រួចរាល់​ហើយ​

945
ចែករម្លែក

​(​ភ្នំពេញ​) ៖ គិត​ត្រឹម​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧​ មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាននិង​កំពុង​រើ​បង្គោល​ស្តុ​ប​ចាស់​ចេញ ខណៈដែល​ការដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី ចំនួន​១០០​ទីតាំង ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់​នោះ​។

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា មកដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧​ មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន និង​កំពុង​រើ​បង្គោល​ស្តុ​ប​ចាស់​ចេញ បាន​ចំនួន​៤២​ទីតាំង លើ​ចំនួន​៤៦​ទីតាំង ដែល​បានដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី​។ មន្ត្រី​ដដែល​បន្តថា ក្នុង​ផែនការ​ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ប្រើប្រាស់​បង្គោល​ភ្លើងស្តុប​ទាំងនេះ​ទៅ​ដំឡើង​នៅ​ខណ្ឌ​ជាយក្រុង​ចំនួន​៤៣​ទីតាំង​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​ជប៉ុន តាមរយៈ​អង្គការ JICA បាន​ជួយ​ជំនួយ​បង្គោល​ភ្លើងស្តុប​ថ្មី ដំបូង​ចំនួន​១០០ ដើម្បី​ដំឡើង​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បង្គោល​ភ្លើងស្តុប​ចាស់ៗ ដែល​ត្រូវបាន​ដក​ចេញពី​កន្លែងចាស់​នោះ នឹង​យកទៅ​ដំឡើង​នៅ​តំបន់​ក្រៅ​រាជធានី​វិញ មាន​ចំនួន​៤៣​កន្លែង​ផ្សេងទៀត​៕ដោយ៖វិបុល/sn