ក្រុង​ញូវដេលី​នឹង​កាត់បន្ថ​យ​ការប្រើប្រាស់​រថយន្ត​នៅ​ខែ​វិច្ឆិកា​ដើម្បី​ប្រយុទ្ធ​នឹង​នឹង​ការ​បំពុលបរិយាកាស​

233
ចែករម្លែក

​អភិបាលក្រុង​ញូវដេលី​បាន​និយាយកា​លពី​ថ្ងៃ​សុក្រ​ទី​១៣ ខែកញ្ញា​ថា​ក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា នឹង​អនុវត្ត​ការ​រឹតត្បិត​តឹងរឹង​លើ​ការប្រើប្រាស់​រថយន្ត​ឯកជន​ចាប់ពី​ថ្ងៃទី ៤​ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែ​វិច្ឆិកា​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ជួយ​ធ្វើឱ្យ​គុណភាព​ខ្យល់​មាន​ភាពល្អប្រសើរ​ឡើង​វិញ ពីព្រោះ​វា​អាច​កាន់តែ​​យ៉ាប់យ៉ឺន​ខ្លាំង​នៅ​ខែ​រដូវរងារ​។​

​លោក Arvind Kejriwal អភិបាល​ក្រុង​នេះ បាន​និយាយ​នៅឯ​សន្និសីទកាសែត​ថា ” រថយន្ត​ឯកជន​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​លើ​ផ្លូវ​តែ​នៅ​ថ្ងៃ​ផ្សេង​គ្នា​នៅក្នុង​​កំឡុង​ពេល​នោះ ដោយ​អាស្រ័យ​លើ​ស្លាក​លេខ ជា​លេខ​សេស​ឬ​លេខ​គូ​។​

​លោក Arvind Kejriwal បាន​និយាយថា ទីក្រុង​នេះ​ក៏​មាន​បំណង​ណែនាំ​ឱ្យ​ប្រើ​រថយន្តក្រុង​អគ្គិសនី​ចំនួន​១.០០០ គ្រឿង និង​មាន​គោលនយោបាយ​ជំរុញ​ប្រើប្រាស់​​រថយន្ត​អគ្គិសនី​ផ្សេងៗ​ទៀត​។​

​ទីក្រុង​ញូវដេលី​គឺ​ជា​ទីក្រុង​ដែល​មាន​ជាតិពុល​បរិយាកាស​អាក្រក់​ជាង​គេ​នៅលើ​ពិភពលោក​ដែល​បាន​បង្កឡើង​ដោយ​ការបំភាយ​ផ្សែង​ចេញពី​រថយន្ត​និង​ពី​ឧស្សាហកម្ម និង ​ការ​ហុយធូលី​ដី​ពី​ការដ្ឋាន​សាងសង់​និង​ផ្សែង​ពី​ការដុត​សំរាម និង​សំណល់​ដំណាំ​នៅតាម​ទីវាល​នៅក្បែរៗ​នោះ​។ នេះ​បើ​យោងតាម​ការសិក្សា​។​​ប្រែ​សម្រួល​៖​សុខា/sn

​ក្រុង​ញូវដេលី​នឹង​កាត់បន្ថ​យ​ការប្រើប្រាស់​រថយន្ត​នៅ​ខែ​វិច្ឆិកា​ដើម្បី​កាត់បន្ថយ​ការ​បំពុល​បរិយាកាស​បែ​ប​នេះ