ក្រុង​តម្រូវឱ្យ​ម្ចាស់​នាវាចរ​ទេសចរណ៍​ត្រូវ​បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ឱ្យបាន​គ្រប់គ្រាន់​

125
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានកំណត់​ឱ្យ​ម្ចាស់​កាណូត​ទេសចរណ៍​ទាំងអស់​ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ​ត្រូវតែ​រៀបចំ​ជល​យាន្ត​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​។​ដោយមាន​ការបំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ដូចជា​ពោង​សុវត្ថិភាព​ឧបករណ៍​ពន្លត់​អគ្គិ​ស​ភ័យ​និង​ឧបករណ៍​សម្រាប់​ជួយសង្គ្រោះ​អ្នកដំណើរ​ជាដើម​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​កា​រណូត​ទេសចរណ៍​លោក​ឃួ​ង​ស្រេង​បាន​អះអាងថា​៖​រដ្ឋបាល​រាជធានី​ភ្នំ​ពេញការ​កំណត់ឱ្យ​ម្ចាស់​កាណូត​ទេសចរណ៍​មាន​ឧបករណ៍​ការពារ​សុវត្ថិភាព​នេះ​គឺ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អ្នកទេសចរ​ទាំងអស់​ដែល​ជិះទូក​កម្សាន្ត​មាន​ភាពកក់ក្តៅ​និង​សប្បាយរីករាយ​មិន​បារម្ភ​ពី​បញ្ហា​គ្រោះថ្នាក់ ណាមួយ​កើតឡើង​។​

​លោក​អភិបាល​រាជធានី​ផ្នំ​ពេញ បាន​បញ្ជាក់ថា​៖ ក្រៅពី​ការកំណត់​ឱ្យ​បំពាក់​ឧបករណ៍​សុវត្ថិភាព​នេះ ម្ចាស់​ជល​យាន្ត​ទេសចរណ៍​ទាំងនោះ​ត្រូវតែ​ប្រមូល​ផ្តុំគ្នា​នៅ​ចំណត​កំពង់ផែ​តែមួយ​ដែល​សាលា​រាជធានី ភ្នំពេញ នឹង​រៀបចំ​ជូន​ស្ថិត​បរិវេណ​ច្រាំងទន្លេ​នៃ សួនច្បារ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

​លោក​អភិបាល​រាជធានី​បន្តទៀតថា​ឥឡូវ​ត្រូវមាន​សេចក្តីណែនាំ​មន្ទីរ​ទេសចរណ៍​ត្រូវ​ពិនិត្យ​លើ​កិច្ចការងារ​នេះ​ត្រូវ​លាប​ពណ៌​យ៉ាងម៉េច​ឱ្យ​ដូចគ្នា​អ្នកបើកបរ​ត្រូវមាន​ជំនាញ​ច្បាស់លាស់​។​មានច្បាប់​អនុញាត​ត្រឹមត្រូវ​មិនត្រូវ​ចេះតែ​ឱ្យ​បើក​ទេ​។​ពិសេស​មាន​ពោង​សុវត្ថិភាព​ឧបករណ៍​ពន្លត់​អគ្គិ​ស​ភ័យ​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​។​ក្នុងនោះ​ប្រធាន​សមាគម​កាណូត​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​ឯកភាព​ទទួលយក​ការ​គោលការណ៍​នេះ​ដើម្បី​ធានា​ឱ្យ​ភ្ញៀវ​ដែល​ជិះទូក​កម្សាន្ត​តាម​ដង​ទន្លេសាប​មាន​សុវត្ថិភាព​ខ្ពស់​។​

​គួរ​បញ្ជាក់ថា​៖​ជា​លទ្ធផល​នៃ​អង្គប្រជុំ​បានសម្រេច​ឱ្យមាន​ចំណត​បណ្ដោះអាសន្ន​នៅមុខ​សួន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ដែល​តម្រូវឱ្យ​ទូក​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​ទាំង​៦២​ទូក​ត្រូវ​ចូលមក​ចក​តែមួយ​កន្លែង​។​មាន​ផែ​ទូក​កាណូត​ទេសចរណ៍​នៅ​ផ្សារ​រាត្រី​សម្រាប់​មក​ទទួលយក​ភ្ញៀវ​ដែលមាន​បំណង​ជិះទូក​កាណូត​កម្សាន្ត​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ទូក​កាណូត​និង​លើកកម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​៕S/​