ក្រុង​នឹង​ដកហូត​វិទ្យុទាក់ទង​ID​ពី​អ្នករត់​ម៉ូតូ​កង់​បី​

1115
ចែករម្លែក
  • 13
    Shares

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងមាន​វិធានការ​ជាថ្មី​ចំពោះ​អ្នករត់​ម៉ូតូ​កង់​បី​ដែល​ប្រើប្រាស់​វិទ្យុទាក់ទង ដោយ​ចាប់ពីពេលនេះ​តទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​មាន​វិធានការ​ដកហូត​យកតែ​ម្តង​ដោយ​​មិន​ទុកអោយ​ប្រើប្រាស​បែប​អានាធិបតេយ្យ​ទៀត​ទេ​។​
​ ​
​មន្ត្រី​អ្នកនាំពាក្យ​បាន​លើកឡើងថា​៖​ការដាក់ចេញ​ជា​វិធានការ​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៧​នេះ​ក្នុង​កិច្ច​​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ក្រោយ​អធិបតីភាព​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​​បញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​ចំនួន​៤​រូប ស្នងការរង​នគរបាល​រាជធានី ស្ថាប័ន​តុលាការ មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​លោក​អភិបាល​និង​អភិបាលរងខណ្ឌ​ទាំង​១២​និង​មន្ទីរ​ទាំងអស់​ចំណុះឱ្យ​​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​
​ ​
​ក្នុងនោះ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ បញ្ហា​រ៉ឺម៉ក​តុ​តុ ក៏​ហៅថា កង់​បី​ត្រូវបាន​លើកឡើង​​មក​ពិភាក្សា​ច្រើនលើក​មកហើយ ដោយ​កន្លងមកនេះ លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ក៏បាន​ប្រជុំ​ជាមួយ​តំណាង​​ខណ្ឌ​ទាំង​១២​ម្តង​រួចមកហើយ​ដែរ ហើយ​កិច្ចការ​នេះ​លោក​អភិបាល បាន​សង្កត់ធ្ងន់ថា ហាម​ដាច់ខាត​វិទ្យុទាក់ទង​មិន​ឲ្យ​មាន​ទេ ។​

​បើតាម​ស្មារតី​នៃ​កិច្ច​របស់លោក​អភិបាលរង មាន ចាន់​យ៉ា​ដា ជាមួយនឹង​តំណាង​សមាគម​ទាំងពីរ ខាង​លោក​វ៉ន ពៅ និង​លោក​អ៊ែ​ល ស​ម្ភ​ស្ស ក៏បាន​ឯកភាព​ក្នុងការ​បញ្ឈប់​មិន​ប្រើ​វិទ្យុទាក់ទង​ផងដែរ ហើយ​កិច្ចការងារ​នឹង​បន្ត​តាមដាន​មើល ក្នុងករណី​មិន​បញ្ឈប់​​ការប្រើប្រាស់​វិទ្យុទាក់ទង​នេះ​នឹងត្រូវ​ប្រើប្រាស់​វិធានការ​ដកហូត​តែម្តង​៕​ដោយៈ​រ៉ា​ម៉ន​/sn
​ ​
​លោក​អភិបាល​រាជធានី​ក៏បាន​ណែនាំ​ដល់​គ្រប់​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំងអស់​ទូទាំង​រាជធានី​ភ្នំពេញ ត្រូវមាន​អ្នក​ចាំ​ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ២៤​ម៉ោង មិន​ថា​យប់ មិន​ថា​ថ្ងៃ