អាកាសធាតុក្តៅ បានកើនកំដៅរហូតដល់៤០អង្សាសេនៅទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ទី១៨មេសាខណៈដែលខេត្តចំនួន៣៥នៅតំបន់ខ្ពង់រាបនៃប្រទេសនេះ ក៏បានទទួលរងសីតុណ្ហភាពក្តៅខ្លាំងផងដែរ ។
ក្រសួងឧតុនិយមថៃបានព្រមានប្រជាពលរដ្ឋឱ្យចៀសវាពីសកម្មភាពនៅក្រៅនិងប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំងដោយស្ថិតនៅឆ្ងាយពីដើមឈើធំៗអគារចាស់មិនមានសុវត្ថិភាពនិងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម។
នៅតំបន់ភាគខាងជើងនៃប្រទេសថៃ គឺមានកំដៅពី៣៩ទៅ៤៣អង្សាសេ ។នៅតំបន់ភាគឦសានមានកំដៅពី៣៧ទៅ៤១អង្សាសេ ខណៈដែលនៅតំបន់ភាគកណ្តាលមានកំដៅពី៣៧ទៅ៤២អង្សាសេ ហើយតំបន់ភាគខាងកើត គឺមានកំដៅពី៣៤ទៅ៣៩អង្សាសេ៕ប្រែសម្រួល៖សុខា
ក្រុងបាងកកមានសីតុណ្ហភាពពី៣៧ទៅ៤០អង្សាសេ