ក្រុង​ប៉េកាំងរកយុទ្ធសាស្រ្តយ៉ាងណាខណៈ អាមេរិក​ដឹកនាំ​សមយុទ្ធ​ជើង​ទឹក​ទ្រង់ទ្រាយ​ធំ​ជាមួយ​ឥណ្ឌា និង​ជប៉ុន​

342

ក្រុម​នាវាចម្បាំង​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ US Nimitz បាន​មកដល់​ប្រទេស​ឥណ្ឌា​សម្រាប់​សមយុទ្ធ​យោធា​ជាមួយ​កងទ័ពជើងទឹក​ជប៉ុន និង​ឥណ្ឌា ដែល​គេ​ស្គាល់​ថា ម៉ា​ឡា​បា ២០១៧ ។ នេះ​បើតាម​ម​កងទ័ពជើងទឹក​អាមេរិក​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ទី​១០ កក្កដា​។

អនុ​ឧ​ត្ត​ម​នារី​ឯក​កងទ័ពជើងទឹក​អាមេរិក លោក វី​លលៀម បឺ​ន បាន​ប្រាប់​អ្នកកាសែត​ថា “​ខ្ញុំ​សូមជម្រាបថា​នេះ​ជា​សារ​យុទ្ធសាស្ត្រ​មួយ​ទៅ​ប្រទេស​ចិន​”​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​កងទ័ព​ជើង​ទឹកបាន​លើកឡើង​យ៉ាង​ដូច្នេះ “​សមយុទ្ធ​ម៉ា​ឡា​បា ២០១៧ គឺជា​សមយុទ្ធ​ពីរ​ដំណាក់កាល​ត្រីភាគី ដែល​រៀបចំ​ដោយ​កងទ័ពជើងទឹក​ឥណ្ឌា និង​ធ្វើឡើង​នៅក្នុង​ទីក្រុង​មាត់សមុទ្រ​ឥណ្ឌា ចេ​ន​ណៃ (Chennai) នៃ​ឆកសមុទ្រ​បេង​ហ្គា​ល់​”​។

សមយុទ្ធ​នេះ “​រួមមាន​ដំណាក់កាល​លើ​ច្រាំង និង សមុទ្រ ដែល​សង្កត់ធ្ងន់​លើ​ជំនាញ​ប្រយុទ្ធ​កម្រិត​ខ្ពស់បំផុត ភាពខ្លាំង​ខាង​ដែនសមុទ្រ និង ការព្យាករណ៍​អំពី​កម្លាំង​”​។

​ កងទ័ពជើងទឹក​អាមេរិក​បាន​បកស្រាយ​ថា សមយុទ្ធ​ម៉ា​ឡា​បា ២០១៧ ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​រួមគ្នា​ដែល​កំពុង​ធ្វើឡើង ដោយមាន​ការចូលរួម​ពី​អាមេរិក ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ១៩៩២ ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​ជារួម​ចំពោះ​សន្តិសុខ​សមុទ្រ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​និង​សមុទ្រ​ឥណ្ឌា​។

មេបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក លោក​គ្រី​ស្តូ​ហ្វើ អា​ឡិច​សាន់​ឌ័​រ និយាយថា “​សមយុទ្ធ​របៀបនេះ​អនុញ្ញាតឱ្យ​មានការ​ហ្វឹកហាត់​អនុវត្ត ខណៈ​ដោះដូរ​គ្នា​នូវ​ជំនាញ ពង្រឹង​ចំណង និង​ទំនាក់ទំនង​រវាង​កង​ទ័ព និង​បង្កើន​ការយល់ដឹង​នៃ​ប្រតិបត្តិការ​ចម្រុះ​ប្រជាជាតិ​”​។

កងទ័ពជើងទឹក​បី​ប្រទេស​នឹងធ្វើ​ការ​ល្បាត​តាម​ដែនសមុទ្រ និង ប្រតិបត្តិការ​ស៊ើបការណ៍ សមយុទ្ធ​សង្គ្រាម​លើ​ផ្ទៃ​ទឹក និង ប្រឆាំង​នាវាមុជទឹក ប្រតិបត្តិការ​វេជ្ជសាស្ត្រ ការគ្រប់គ្រង​ការបំផ្លិចបំផ្លាញ ប្រតិបត្តិការ​ឧទ្ធម្ភាគចក្រ និង ប្រតិបត្តិ​ការចុះ​មើល​ផ្ទាល់ ឡើង​កោះ រុករក និង​រឹបអូស​កាន់កាប់​”​។ នេះ​បើ​ត​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​។

ក្រុម​នាវា​ផ្ទុក​យន្តហោះ Nimitz កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​ប្រតិបត្តិការ​របស់​ក្រុម​នាវា​កងទ័ពជើងទឹក​លេខ ៧ របស់​កងទ័ពជើងទឹក​អាមេរិក ដែល​គ្របដណ្តប់​លើ​ផ្ទៃ​ទឹក ១២៤ លានគីឡូ​ម៉ែត្រការ៉េ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​ឥណ្ឌា ពី​ខ្សែ​ព្រំ​ដែនទឹក​អន្តរជាតិ​ដល់​ព្រំ​ដែនទឹក​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន និង ពី​កោះ​គូ​រី​ល នៅ​ទិស​ខាងជើង​រហូតដល់​សមុទ្រ​អង់តាកទិក​នៅ​ទិស​ខាងត្បូង​៕

ក្រុម​នាវាចម្បាំង​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ US Nimitz បាន​មកដល់​ប្រទេស​ឥណ្ឌា​សម្រាប់​សមយុទ្ធ​យោធា​ជាមួយ​កងទ័ពជើងទឹក​ជប៉ុន និង​ឥណ្ឌា ដែល​គេ​ស្គាល់​ថា ម៉ា​ឡា​បា ២០១៧