ក្រុង​ប៉េកាំង​និង​ក្រុងភ្នំពេញ​បង្កើត​សម្ព័ន្ធមេត្រីភាព​

1043
ចែករម្លែក

​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត សម្ព័ន្ធមេត្រីភាព​រវាង​ទីក្រុង​ប៉េកាំង​និង ទីក្រុង​ភ្នំពេញ​បាន​ត្រូវ ចុះហត្ថលេខា​ជា ផ្លូវការ​នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ ២០១៨ នៅឯ​រាជធានី​ភ្នំពេញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា​។​

​តាម​កិច្ចព្រមព្រៀង​នេះ ឈរលើ​គោលការណ៍​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​ក្រុង ប៉េកាំង និង​ក្រុងភ្នំពេញ នឹង​បង្កើន​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារ បរិស្ថាន​ទេសចរណ៍ បច្ចេកវិជ្ជា វប្បធម៌ អប់រំ កីឡា សុខាភិបាល និង​ធនធាន មនុស្ស​ជាដើម ដើម្បី​ជំរុញ​ការអភិវឌ្ឍ ដោយ​រួមគ្នា​។​

​នៅ​ថ្ងៃ​ដដែល​នោះ សភា ពាណិជ្ជកម្ម​ក្រុង​ប៉េកាំង​ប្រទេស​ចិន​នៅ​ប្រទេស​កម្ពុជា​បាន​ត្រូវ បង្កើត​ឡើងជា ផ្លូវការ​។ តាម​ការ​ឧទ្ទេសនាម​បានឱ្យ ដឹងថា ក្រុង​ប៉េកាំង​មាន​ខណ្ឌ​ចំនួន​១៦ និង​មាន​ផ្ទៃក្រឡា​១.៦៤១​ម៉ឺន​គីឡូម៉ែត្រ ការ៉េ ។ គិត​មកដល់​ចុងឆ្នាំ​២០១៧​ក្រុង​ប៉េកាំង​មាន ប្រជាជន​អចិន្ត្រៃយ៍ ២១,៧​លាន​នាក់ ។ តាម​ទិន្នន័យ​ពី វេ​ប​សាយ​សាលា​រដ្ឋបាល​រាជធានី ភ្នំពេញ​បានឱ្យដឹងថា ក្រុងភ្នំពេញ​មាន ប្រជាជន​ប្រមាណ​១,៥​លាន​នាក់ និង​មាន​ផ្ទៃក្រឡា​៦៧៨ គីឡូម៉ែត្រ​ការ៉េ ដែលជា​ទីក្រុង​ធំជាងគេ​របស់​ប្រទេស​កម្ពុជា ៕ ដោយ​: ម៉ៅ ភឺ​ង​ហ្វី (​ស៊ីន​ហួ ចិន​)

​ពិធី​ចុះហត្ថលេខា​ចងសម្ព័ន្ធភាព​រវាងរ​ដ្ឋ​ធានី​ប៉េកាំង និង​រាជធានី​ភ្នំពេញ (​រូបថត ដោយ ​Ding Feng)
#