ក្រុង​ប៉េកាំង​៖ ច្បាប់​ប្រឆាំង​ពាក់​របាំងមុខ​របស់​ហុងកុង​គឺ​ចាំបាច់​ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​សង្គម​ឡើងវិញ​

268
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​ទី​៤​តុលា​បានបង្ហាញ​ការគាំទ្រ​របស់​ខ្លួន​ចំពោះ​”​ច្បាប់​ប្រឆាំង​ពាក់​របាំងមុខ​”​ដែល​ត្រូវ​បាន​សម្រេច​ឡើង​ថ្មីៗ​របស់​អាជ្ញាធរ​ក្រុង​ហុងកុង​
​ដោយ​ហៅ​វា​ថា​ជា​ការ​ចាំបាច់​សម្រាប់​ការប្រយុទ្ធ​និង​បញ្ចប់​អំពើ​ឧក្រិដ្ឋកម្ម​ហិង្សា ហើយ​ស្តារ​សណ្តាប់ធ្នាប់​សង្គម​ឡើងវិញ​។​

​លោក​យ៉ាង​ហ្កាង អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​ហុងកុង​និង​ម៉ា​កាវ​នៃ​ក្រុមប្រឹក្សារដ្ឋ​បាន​ធ្វើ​ការកត់សម្គាល់​បែបនេះ​គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការប្រកាស​របស់​នាយក​ប្រតិបត្តិ​
​ក្រុង​ហុងកុង​លោកស្រី​ការី ឡា​ម អំពី​ការធ្វើ​និង​អនុវត្ត​ច្បាប់​គ្រាអាសន្ន​ដើម្បី​ហាមឃាត់​ក្រុមអ្នកតវ៉ា​ពាក់​របាំងមុខ​ក្នុងពេល​ប្រមូលផ្តុំ​តវ៉ា​។ ច្បាប់​នេះ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​
​សៅរ៍​ទី​៥​តុលា​។​

​លោកស្រី ការី ឡា​ម បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​ថា ” នេះ​គឺជា​វិធានការ​ចុងក្រោយ​បំផុត​ដើម្បី​រារាំង​ប្រឆាំង​ក្រុមអ្នកតវ៉ា​និង ក្រុម​កុបកម្ម​ហិង្សា ដែល​ពាក់​ម៉ាស​មុខ​”​។​

​លោកស្រី បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា “​ក្នុង​រយៈពេល​៤​ខែ​កន្លងមកនេះ​ក្រុមអ្នកតវ៉ា​ស្ទើរតែ​ទាំងអស់​ដែល​បាន​បង្ក​ការបំផ្លិចបំផ្លាញ​និង​អំពើ​ហិង្សា​នោះ​បាន​បិទ​មុខ​របស់​ពួក​
​គេ​ដើម្បី​លាក់បាំង​អត្តសញ្ញាណរ​និង​គេចចេញ​ពី​ច្បាប់​ហើយ​ពួកគេ​កាន់តែ​ហ៊ាន​ឡើង​” ។ លោកស្រី​បាន​បន្ថែមថា​មនុស្ស​ជាង ១.១០០​នាក់​បាន​រងរបួស​ក្នុង​ការតវ៉ា​ជាង​៤០០៕​ប្រែ​សម្រួល​៖​សុខា​/sn

​លោកស្រី​ការី ឡា​ម បាន​អះអាង​ថា​ការហាមឃាត់​នេះ​គឺ​ជា​ការសម្រេចចិត្ត​ចាំបាច់​ប៉ុន្តែ​បាន​បដិសេធ​ការ​ដែល​ថា​ក្រុង​ហុងកុង​ស្ថិត​នៅក្នុង​ស្ថានភាព​អាសន្ន