ក្រុង​ពាលី​មុន​បុណ្យ​ទន្លេមកដល់នៅខេត្តកំពង់ឆ្នាំង

125
ចែករម្លែក
  • 242
    Shares
ក្រុង​ពាលី​មុន​បុណ្យ​ទន្លេមកដល់នៅខេត្តកំពង់ឆ្នាំង

ដោយ​: សន សក្តា​/​កំពង់ឆ្នាំង​: លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង លោកស្រី ដោក សទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រម​ ​ទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញប្រារព្ធ​ពិធី​ក្រុង​ពាលី​មុន​ប្រារព្ធ​ពី​ធី​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​។​

​លោក​រដ្ឋមន្ត្រី​ថោង ខុន ព្រមទាំង​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ទាំងអស់​ក្នុង​ពិធី​ក្រុង​ពាលី បាន​ដង្ហែ​កន្ទោង​ថ្វាយ​បារមី​ព្រះ​ម៉ែ​គង្គា​អមដោយ​ភ្លេង​ឆៃយ៉ាំ​យកទៅ​បណ្ដែត​នៅ​ទន្លេ​ផ្សារ​ក្រោម​ក្រុង​កំពង់ឆ្នាំង​។​

​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​នឹង​ឈានចូល​មកដល់​នៅ​ថ្ងៃទី​១៥, ១៦, ១៧ ខែមីនា ក្រោម​ប្រធានបទ​«​ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» ។​​ពិធី​បើក​ផ្លូវការ​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃទី​១៦​ខែមីនា​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​។​
​មានការ​រំពឹងថា​បុណ្យ​ទន្លេ​រយៈពេល​បី​ថ្ងៃនេះ​នឹងមាន​ភ្ញៀវ​មក​ចូលរួម​យ៉ាងហោច​ក៏​ប្រាំ​សែន​នាក់​៕​សរន​